បុរសម្នាក់ត្រូវអាជ្ញាធរវៀតណាមពិន័យជាង ៣០០ ដុល្លារ ដោយសារបន្លំថា ខ្លួនវិជ្ជមានជំងឺកូវីដ១៩ ព្រោះគាត់មិនចង់ទៅធ្វើការ
- BY
- autoadmin
- September 21, 2021
បុរសម្នាក់នៅខេត្ត Dak Nong របស់ប្រទេសវៀតណាម ត្រូវបានគេផាកពិន័យចំនួន ៧.៥ លានដុង (៣២៧.៤៨ ដុល្លារ) ដោយសារបានបន្លំថាខ្លួនបានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ដូច្នេះគាត់នឹងមិនចាំបាច់ទៅធ្វើការទេ។ ប្រភពបានបន្ដថា មណ្ឌលសុខភាពស្រុក Cu Jut បានដឹងពីលទ្ធផលតេស្តវិជ្ជមានរបស់បុរសម្នាក់នោះពីបងស្រីរបស់គាត់ ដូច្នេះពួកគេបានបញ្ជូនបុគ្គលិកទៅធ្វើតេស្តឱ្យបុរសនោះម្តងទៀតដើម្បីបញ្ជាក់។ ប៉ូលីសបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសនោះអាយុ ៤១ឆ្នាំ មិនត្រូវបានបញ្ចេញឈ្មោះទេ ហើយគាត់ត្រូវបានពិន័យពីក្រោមបទផ្សព្វផ្សាយព័ត៌មានមិនពិត។

អាជ្ញាធរបានរកឃើញថា បុរសរូបនេះបានធ្វើតេស្ដរហ័ស (rapid antigen) នៅឯមន្ទីរពេទ្យ Tam Duc General នៅខេត្ត Dak Lak កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ ដោយលទ្ធផលគឺអវិជ្ជមាន ប៉ុន្តែដោយសារបុគ្គលិករបស់ក្រុមហ៊ុនទូរគមនាគមន៍មួយនេះមិនចង់ទៅធ្វើការ ដូច្នេះគាត់បន្លំលទ្ធផលទៅជាវិជ្ជមាន។ គាត់បានថតរូបលទ្ធផលតេស្ដវិជ្ជមានក្លែងក្លាយ ហើយបញ្ជូនវាទៅក្រុមហ៊ុន និងសាច់ញាតិគាត់ ខ្លះតាមរយៈបណ្ដាញ Zalo និងកម្មវិធីផ្ញើសារ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា សកម្មភាពរបស់គាត់ត្រូវបានគេចាត់ទុកថាជាការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងជំងឺ COVID-19 ដែលបង្កឱ្យមានការភ័ន្តច្រឡំ និងការព្រួយបារម្ភក្នុងចំណោមសហគមន៍៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






