កីឡា

ទីបំផុត Cristiano Ronaldo នឹងត្រលប់ទៅកាន់ទឹកដី Old Trafford វិញនៅខែក្រោយ

BY
Khmernote Media
September 28, 2018

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ 33 ឆ្នាំ Cristiano Ronaldo ត្រូវទទួលបានកាតក្រហមក្នុងកំឡុងពេលការប្រកួតរវាង Juventus និង Valencia កាលពីសប្តាហ៍មុនបន្ទាប់ការប៉ះទង្គិចគ្នាជាមួយខ្សែការពារ Jeison Murillo ហើយជាក៏ជាកាតក្រហមលើកទី១សម្រាប់គេនៅ Champions League ដែរ។

Cristiano Ronaldo នឹងត្រូវប៉ះក្លឹបចាស់របស់គាត់ Manchester United នៅក្នុងក្របខ័ណ្ឌ Champions League នៅខែក្រោយបន្ទាប់ពី UEFA បានសំរេចព្យួររូបគេតែមួយប្រកួតប៉ុណ្ណោះសម្រាប់រូបគេ។ Ronaldo នឹងខកខានការប្រកួតក្រោយនេះនៅក្របខ័ណ្ឌ Champions League ពេលប៉ះជាមួយក្លឹបមកពីប្រទេសស្វីស Young Boys នៅថ្ងៃទី 2 ខែតុលា។ Juventus នឹងប៉ះជាមួយក្រុមរបស់លោក Jose Mourinho នៅ Old Trafford នៅថ្ងៃអង្គារទី 23 ខែតុលាខាងមុខនេះមុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្លឹបមកអង់គ្លេសនៅទីក្រុង Turin នៅថ្ងៃទី 7 ខែវិច្ឆិកាក្នុងពូល H វិញម្តង។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC

Share This Post: