ស្ដេចប្រដាល់លោក ម៉ានី ប៉ាក់គីអៅ បានប្រកាសចូលនិវត្តន៍ពីអាជីពជាអ្នកប្រដាល់ ដើម្បីត្រៀមខ្លួនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន
- BY
- autoadmin
- September 29, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កំពូលស្ដេចប្រដាល់គឺលោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) នៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះបាននិយាយថា លោកនឹងចូលនិវត្តន៍ពីអាជីពជាអ្នកប្រដាល់ ដើម្បីផ្តោតលើការប្រកួតនៅលើឆាកនយោបាយវិញ ក្រោយពេលលោកបានបង្ហាញពីបំណងឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន នៅក្នុងការបោះឆ្នោតឆ្នាំ២០២២ ខាងមុខនេះ។ លោកបាននិយាយនៅក្នុងសារជាវីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា វាដល់ទីបញ្ចប់នៃអាជីពជាអ្នកប្រដាល់របស់លោក ហើយលោកក៏មិនធ្លាប់គិតថានឹងមានថ្ងៃនេះទេ។

គួរឱ្យដឹងដែរថា ប៉ាក់គីអៅ ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដោយលោកបានគាំទ្រសង្គ្រាមបង្ហូរឈាមរបស់មេដឹកនាំរូបនេះ និងបំណងរបស់គាត់ក្នុងការដាក់ចេញនូវទោសប្រហារជីវិតឡើងវិញ។ ប៉ុន្តែទំនាក់ទំនងនយោបាយរបស់ពួកគេកាន់តែអាក្រក់ទៅៗ បន្ទាប់ពីលោក ប៉ាក់គីអៅ បានរិះគន់ទំនាក់ទំនងមិត្តភាពរបស់លោក ឌូទើតេ ជាមួយប្រទេសចិន និងអំពើពុករលួយនៅក្នុងរដ្ឋាភិបាល។ លោក ម៉ានី ប៉ាក់គីអាវ បានចាប់ផ្តើមអាជីពនយោបាយរបស់គាត់ ដោយបរាជ័យក្នុងការធ្វើសមាជនៅឆ្នាំ២០០៧។ គាត់បានឈ្នះកៅអីនៅសភាជាន់ទាបក្នុងឆ្នាំ២០១០ តំណាងឱ្យខេត្ត Sarangani ភាគខាងត្បូង។ សមាជិកសភា ២ អាណត្តិរូបនេះ បានជាប់ឆ្នោតនៅក្នុងសភាជាន់ខ្ពស់ក្នុងឆ្នាំ ២០១៦ ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






