ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida ទំនងជានឹងត្រូវស្នងតំណែងជានាយករដ្ឋមន្ត្រីជប៉ុនបន្ដពីលោក Yoshihide Suga ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ

    BY autoadmin September 29, 2021
    អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida ទំនងជានឹងត្រូវស្នងតំណែងជានាយករដ្ឋមន្ត្រីជប៉ុនបន្ដពីលោក Yoshihide Suga ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ

    អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានគេរាយការណ៍ថា បានឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលជាបក្សកាន់អំណាចរបស់ប្រទេសជប៉ុន ហើយវាស្ទើរតែធានាបានទាំងស្រុងថា គាត់នឹងស្នងតំណែងពីនាយករដ្ឋមន្រ្តី Yoshihide Suga នៅប្រមាណជា ៣ ថ្ងៃខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ

    លោក Fumio Kishida បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) កាលពីថ្ងៃពុធ បន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Yoshihide Suga បានប្រកាសនៅខែនេះថា គាត់នឹងចុះចេញពីតំណែង នៅពេលដែលការគាំទ្រចំពោះលោកមានការធ្លាក់ចុះ។ អ្នកឈ្នះការបោះឆ្នោតជាមេដឹកនាំ LDP នឹងធានាបានក្លាយជានាយករដ្ឋមន្រ្តីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារតែសំឡេងភាគច្រើននៅក្នុងសភារបស់គណបក្ស៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: