កីឡា

ពានរង្វាន់បាល់ទាត់ក្នុងសាលហូមស្ព័ត ២០១៨រដូវកាលទី១នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ

BY
Khmernote Media
October 1, 2018

ហូមស្ព័តប្រកាសជ្រើសរើសក្រុមហ្វូតសាលចំនួន២០ក្រុមដើម្បីធ្វើការប្រកួតប្រជែងពានរង្វាន់បាល់ទាត់ក្នុងសាលហូមស្ព័រដូវកាលទីមួយឆ្នាំ២០១៨។ ពានរង្វាន់មួយនេះបង្កើតឡើងក្នុងគោលបំណងបង្កើតមិត្តភាពនិងដើម្បីសុខភាពដោយសារវិស័យកីឡាបាល់ទាត់ខ្នាតតូចនេះកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។

ពានរង្វាន់ក្នុងសាលមួយនេះនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨នេះដែលការប្រកួតនឹងធ្វើឡើងនៅទីលាន The Blue Sport។ សំរាប់ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ ១០០០$ ជើងឯករងទទួលបាន ៥០០$ និងក្រុមលេខ ៣ទទួលបាន ២៥០$ អមជាមួយនឹងទឹកប្រាក់ ១០០$ សម្រាប់ក្រុម Fair Play។ ពានរង្វាន់នេះក៏មានប្រាក់រង្វាន់សម្រាប់កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេគឺចំនួន ៥០$ និងអ្នកចាំទីល្អចំនួន ៥០$។ សំរាប់ក្រុមដែលមានចំណាប់អារម្មណ៍ចង់លេងបាល់ទាត់ក្នុងសាល (លើក្តារ) អាចទំនាក់ទំនងទៅកាន់គណៈកម្មការរៀបចំការប្រកួតដើម្បីសាកសួរពីពត៍មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០១២ ៦២៨ ៨៦៩ និង ០៦៩ ៩៩៦ ៩៧៦។ ពាក្យស៊ំចូលរួមប្រកួតនឹងចាប់ផ្តើមផ្តល់ជូននៅថ្ងៃស្អែកនៅ​ហាងកីឡា Home Sport។

 

Share This Post: