កីឡា

មិនធម្មតា! អ្នកតំណាងក្រុម ហេង សុខលាភ មានក្ដីរំពឹងខ្ពស់ក្នុងការយកឈ្នះក្រុមខ្លាំង ឱម៉ាល់ FC នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍នេះ

BY
Khmernote Media
February 28, 2018

កាលពីម្សិលមិញនេះក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ ហេង សុខលាភ ដែលត្រូវប៉ះជាមួយនឹងក្រុម​ខ្លាំង ឱម៉ាល់ FC នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម ហេង សុខលាភ នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ក្រុម ហេង សុខលាភ របស់គាត់គឺជាក្រុមដែលបំបែកចេញពីក្រុម បងឆើត។ ការបំបែកចេញពីក្រុម បងឆើត នេះគឺគាត់ចង់ពង្រឹងក្រុមថ្មីរបស់គាត់អោយមានសមត្ថភាពខ្លាំងដូចក្រុម បងឆើត។ អ្នកតំណាងក្រុមមួយនេះបានប្រាប់ថា៖ ក្រុម បងឆើត របស់គាត់គឺជាក្រុមដែលឈានចូលដល់វគ្គ 8 ក្រុមចុងក្រោយនេៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 2 ហើយការបំបែកក្រុមនេះគឺដើម្បីអោយក្មេងៗដែលមានទេពកោសល្យបានបង្ហាញសមត្ថភាពនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។ ចំពោះក្រុម ឱម៉ាល់ FC វិញគាត់យល់ឃើញថា៖ ក្រុម ឱម៉ាល់ FC គឺជាក្រុមខ្លាំងមួយដែលមានឈ្មោះបោះសំលេងនៅក្នុងការប្រកួតពានរង្វាន់ធំៗរួមទាំងពានរង្វាន់ថ្នាក់ជាតិផងដែរ។ ក្រុម ឱម៉ាល់ FC មានបទពិសោធន៍ចូលរួមការប្រកួតពានរង្វាន់ធំៗជាច្រើនហើយថែមទាំងឈានចូលដល់វគ្គ 8 ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 2 ទៀតហើយ។ មុនពេលប៉ះក្រុម ឱម៉ាល់ FC នៅក្នុងសប្ដាហ៍នេះគាត់បានបន្ថែមការហ្វឹកហាត់មកលើកូនក្រុមរបស់គាត់។ ចំពោះកីឡាកររបស់ក្រុម ហេង សុខលាភ គាត់បានប្រាប់ថា៖ គាត់ពេញចិត្តនឹងទំរង់លេងរបស់ពួកគេទោះបីជាពួកគេជាសិស្សវិទ្យាល័យក៏ដោយ ប៉ុន្ដែពួកគេបានបង្ហាញទំរង់លេងដ៏ល្អនិងការលេងស៊ីចង្វាក់គ្នា។ ចំណែកឯកីឡាករអាជីពនៅក្នុងក្រុមរបស់គាត់វិញគឺគាត់មានអ្នកចាំទីអាជីពម្នាក់មកពីក្លឹប អគ្គស្នងការនគរបាលជាតិ ប៉ុន្ដែគាត់គ្មានកីឡាករបរទេសចូលរួមប្រកួតទេនៅក្នុងក្រុម ហេង សុខលាភ របស់គាត់នេះ។ ចំពោះការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគាត់យល់ឃើញថា ការប្រកួតមួយនេះគឺជាការប្រកួតស្ដង់ដាដែលមានអ្នកគាំទ្រជាច្រើន ហើយគាត់ចង់អោយក្រុមហ៊ុន Ganzberg Beer បង្កើតការប្រកួតដ៏អស្ចារ្យនេះរៀងរាល់ឆ្នាំដើម្បីអោយកីឡាករជាច្រើនបានបញ្ចេញសមត្ថភាពរបស់ខ្លួន។ គាត់បានបន្ថែមថា៖ ទោះបីជាក្រុម ឱម៉ាល់ FC ជាក្រុមខ្លាំងក៏ដោយ ក៏ក្រុមរបស់គាត់មានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះក្រុមខ្លាំង ឱម៉ាល់ FC ដដែលដោយសារតែគាត់ជឿជាក់លើកូនក្រុមរបស់គាត់។

បុត្រ

Share This Post: