កំពូលខ្សែប្រយុទ្ធរបស់ក្រុមគោព្រៃកម្ពុជាកីឡាករ ចាន់ វឌ្ឍនាការ ត្រូវបានកោះហៅចូលរួមជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាវិញ
- October 2, 2018
បន្ទាប់ពីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ អាក់ខានមិនបានប្រកួតជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាកាលពីជំនួបមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ីកាលពីដើមខែកញ្ញារួចមក ឥលូវនេះខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាសារជាថ្មីបន្ទាប់ពី វឌ្ឍនាការ ជាសះស្បើយពីរបួស។
របួសរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ដែលទើបតែជាសះស្បើយកាលពីពេលថ្មីៗនេះគឺបានកើតឡើងនៅក្នុងពេលខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះប្រកួតមិត្តភាពរវាងក្លឹប បឹងកេត ជាមួយនឹងក្រុមកីឡាករជប៉ុនដែលពេលនោះ វឌ្ឍនាការ បានទទួលរងរបួសភ្លៅនៅក្នុងកំឡុងការប្រកួតនោះដែលជាហេតុធ្វើឲ្យ វឌ្ឍនាការ មិនបានចូលរួមប្រកួតជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី។
ហើយកាលពីព្រឹកមិញនេះ វឌ្ឍនាការ ត្រូវបានគ្រូបង្វឹកថ្មីលោក Keisuke Honda កោះហៅចូលរួមជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាសារជាថ្មី ហើយការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជានឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ។
បុត្រ
- Share This Post:






