Uefa Champions league៖ Ronaldo បានត្រឹមអង្គុយមើល ខណៈ Man Utd បាត់កីឡាករសំខាន់ៗ 3នាក់
- October 2, 2018
ការប្រកួតបាល់ទាត់អ៊ឺរ៉ុបក្របខ័ណ្ឌ Uefa Champions League បានត្រលប់មកវិញហើយនៅយប់នេះដោយមានការប្រកួតជាច្រើន។ ក្លឹប Manchester City នឹងធ្វើដំណើរទៅកាន់ទឹកដីអាល្លឺម៉ង់ដើម្បីប្រកួតជាមួយម្ចាស់ផ្ទះ Hoffenheim នៅម៉ោង ១១:៥៥ យប់បន្ទាប់ពីបានបរាជ័យនៅការប្រកួតបើកឆាកជាមួយក្លឹប Lyon។

ក្លឹបសេះបង្កង់ Juventus ត្រូវប៉ះជាមួយនឹងក្លឹប Young Boys នៅម៉ោង១១:៥៥ យប់ដូចគ្នាដោយគ្មានវត្តមានរបស់ Cristiano Ronaldo ខណៈដែលការប្រកួតមុនបានយកឈ្នះក្លឹបមកពីអេស៉្បាញ Valencia ក្នុងលទ្ធផល ២-១ ត្រឹមគ្នា១០នាក់។ ចំនែកឯ Manchester United នឹងបើកទ្វារកីឡដ្ឋានទទួលក្លឹប Valencia នៅម៉ោង ២:០០ រំលងអាធ្រាត្រខណៈដែលកីឡាករ Asley Young, Herrera និង Lingard នឹងមិនមានឈ្មោះក្នុងការប្រកួតនេះឡើយដោយសារតែរបួស។

តារាងការប្រកួតនៅយប់នេះ (ម៉ោងនៅកម្ពុជា)
ម៉ោង ១១:៥៥ យប់ Hoffenheim vs Manchester City
ម៉ោង ១១:៥៥ យប់ Juventus vs Young Boys
ម៉ោង ២:០០ រំលងអាធ្រាត្រ AEK Athens vs Benfica
ម៉ោង ២:០០ រំលងអាធ្រាត្រ Bayern Munich vs Ajax
ម៉ោង ២:០០ រំលងអាធ្រាត្រ Lyon vs Shakhtar Donetsk
ម៉ោង ២:០០ រំលងអាធ្រាត្រ CSKA Moscow vs Real Madrid
ម៉ោង ២:០០ រំលងអាធ្រាត្រ Roma vs Viktoria Plzen
ម៉ោង ២:០០ រំលងអាធ្រាត្រ Manchester United vs Valencia

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ UEFA
- Share This Post:






