កីឡា

អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gary Lineker និយាយថា៖ Messi មិនមែនជាមនុស្សទេ

BY
Khmernote Media
October 2, 2018

អតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យ Barcelona និងជាអតីតខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottentam Hotspur លោក Gary Lineker បាននិយាយសរសើរខ្សែប្រយុទ្ធ Lionel Messi ថាទេពកោសល្យរបស់ Messi មិនមែនជាមនុស្សទេ ការសរសើរនេះកើតឡើងមុនពេលការប្រកួត Champion League រវាងក្លឹប Barcelona និង Tottenham Hotspur មកដល់។

នៅក្នុងបទសំភាសន៍ជាមួយនឹងប៉ុស្ដិ៍ទូរទស្សន៍ Barca TV ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានលើកឡើងថា៖ ខ្សែប្រយុទ្ធ Lionel Messi គឺជាតួអង្គយ៉ាងសំខាន់នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League រវាងក្លឹប Barcelona និងក្លឹប Tottenham Hotspur ថ្ងៃស្អែកនេះ។ លោក Gary Lineker បាននិយាយថា៖ Messi គាត់គឺជាកីឡាករដែលល្អជាងគេនៅពេលដែលគាត់ប្រើជើងទាំងពីររបស់គាត់លេង វាហាក់ដូចជាយើងកំពុងឃើញគាត់កំពុងលេងពីចម្ងាយអញ្ចឹង ទេពកោសល្យគាត់ពិតជាមិនធម្មតា គាត់មិនមែនជាមនុស្សទេ។ គាត់មិនដែលចេះញុះញង់នរណាម្នាក់ទេ Messi គាត់គឺជាគំរូដ៏ល្អសម្រាប់កីឡាករទាំងអស់ក្នុងពិភពលោក ជាពិសេសយុវជនដែលចូលចិត្តវិស័យកីឡាបាល់ទាត់។ 

បុត្រ

ប្រភព៖ Marca

Share This Post: