រៀនធ្វើម្ហូប

[ទំព័រម្ហូប] ត្រាវទ្រង់គ្រឿងបំពងស្រួយ ប្រភេទចំណីញ៉ាំលេងកំដរមាត់ តែក៏អាចធ្វើលក់បានគ្រឿងផ្សំនិងវិធីធ្វើមិនពិបាកទេ

BY
autoadmin
October 21, 2021

សួស្តីបងប្អូនទាំងអស់គ្នា អាហារញាំលេងសម្រាប់ថ្ងៃនេះដែរគឺយើងតមកពីត្រាវទ្រង់គ្រឿងបួសកាលពីថ្ងែមុន ដែលយើងអាចច្នៃយកមកបំពងស្រួយជ្រលក់ជាមួយនឹងទឹកជ្រលក់បានផងដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

គ្រឿងផ្សំ៖  1- ត្រាវទ្រង់គ្រឿងដែលយើងបានចំហុយរួច ៤ដុំ, 2- ម្ស៉ៅសម្រាប់បំពងស្រួយ ៦ស្លាបព្រាបាយ, 3- កម្ទេសនំបុ័ងសម្រាប់បំពងស្រួយ ២ចានចង្កឹះ, 4- ប្រេងសម្រាប់បំពង ១ចានចង្កឹះ

គ្រឿងផ្សំទឹកជ្រលក់៖ 1- ទឹកខ្មេះ ៦ស្លាបព្រាបាយ, 2- ស្ករស ៣ស្លាបព្រាបាយ, 3- អំបិល 1/2 ស្លាបព្រាកាហ្វេ, 4- ម្ទេសស្រស់ចិញ្រ្ចាំម៉ត់ ៦គ្រាប់

វិធីធ្វើ៖ យកត្រាវទ្រង់គ្រឿងដែលយើងបានចំហុយឆ្អិន យកមកកាត់ជាកង់ៗល្មមសម្រាប់បំពង រួចយើងមកម្ស៉ៅសម្រាប់បំពងមកលាយជាមួយនិងទឹកអោយចូលគ្នាល្អ ក្លាយជាល្បាយតែមួយរួចយើងយក ត្រាវទ្រង់គ្រឿងដែលយើងបានកាត់រួចយកមកជ្រលក់ជាមួយនិងម្ស៉ៅសម្រប់បំពងរួច ជ្រលក់ជាមួយនិងកម្ទេចនំបុ័ងរួច ដាក់ចូលទៅបំពងក្នុងខ្ទះដែលមានខ្លាញ់ក្តៅ យើងធ្វើការបំពងរហូតទាល់តែនំរបស់យើងស្រួយនិងលឿងល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់។ តោះយើងងាកមកធ្វើទឹកជ្រលក់ទាំងអស់គ្នា ដោយយក ទឹកខ្មេះ ស្ករស អំបិល ម្ទេសស្រស់ចិញ្រ្ចាំម៉ត់ កូរលើភ្លើងអោយចូលគ្នាល្អ និងពុះល្អ បន្តការរំងាស់រហូតយើងបាន ទឹកជ្រលក់ដែលមានលក្ខណះខាប់បន្តិច រួចបិទភ្លើងដួសដាក់ចាន ទទួលទានជាការស្រេច។

Share This Post: