ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនមែនចេះតែញ៉ាំផ្តេសផ្តាស់នោះទេ គប្បីត្រូវដឹងពីរយៈពេលនៃការកិនរំលាយអាហារនីមួយៗ

    BY Khmernote Media October 16, 2018
    មិនមែនចេះតែញ៉ាំផ្តេសផ្តាស់នោះទេ គប្បីត្រូវដឹងពីរយៈពេលនៃការកិនរំលាយអាហារនីមួយៗ

    ចំណីអាហារផ្សេងគ្នា ដែលអ្នកញ៉ាំចូលទៅក្នុងពោះគឺមានរយៈពេលនៃការកិនរំលាយខុសៗគ្នា ដោយអាហារខ្លះត្រូវការពេលវេលាខ្លីក្នុងការកិនរំលាយ ខណៈអាហារខ្លះត្រូវការពេលរាប់ម៉ោងទើបអាចកិនរំលាយបាន។ ជាទូទៅអាហារ ដែលត្រូវការពេលកិនរំលាយខ្លីគឺល្អសម្រាប់សុខភាព ព្រោះប្រព័ន្ធរំលាយរបស់អ្នកត្រូវធ្វើការតិចតួច ហើយវាអាចបំឡែងជាតិស្ករក្នុងចំណីអាហារបានលឿន ដែលជាហេតុជួយអ្នកមិនឲ្យធាតុលើសទម្ងន់បាន។ តែអាហារប្រភេទនេះនឹងធ្វើឲ្យអ្នកឆាប់ឃ្លាន ហើយត្រូវចំណាយពេលញ៉ាំញឹកញាប់។

    ផ្ទុយទៅវិញអាហារ ដែលត្រូវការពេលវេលាវែងក្នុងការកិនរំលាយមិនសូវល្អសម្រាប់សុខភាពទេ ព្រោះវាតម្រូវឲ្យប្រ័ពន្ធរំលាយអាហារធ្វើការងារច្រើន​ ហើយវាអាចបំឡែងជាតិស្ករក្នុងចំណីអាហារយឺត ដែលជាហេតុធ្វើឲ្យអ្នកធាត់លើសទម្ងន់ តែវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ ខាងក្រោមនេះជាប្រភេទអាហារ និងរយៈពេលនៃការកិនរំលាយរបស់វា ដែលលោកអ្នកអាចស្វែងយល់ និងជ្រើសរើសយកមកទទួលានតាមការគួរ៖

    ១. ទឹកអាចធ្លាក់ចូលទៅក្នុងពោះវៀនភ្លាមៗ

    ២. ទឹកផ្លែឈើ ឬបន្លែស្រស់ ១៥-២០ នាទី

    ៣. បន្លែស្រស់ ៣០-៤០ នាទី

    ៤. បន្លែឆ្លងកាត់ការចម្អិន ៤០ នាទី

    ៥. ត្រី ៤៥-៦០ នាទី

    ៦. សាឡាត់ជាមួយនឹងប្រេង ១ ម៉ោង

    ៧. ម្សៅកិនពីបន្លែផ្សេងៗ ១ ម៉ោងកន្លះ ទៅ ២ ម៉ោង

    ៨. គ្រាប់ធញ្ញជាតិ (អង្ករ ឬសណ្តែក) ២ ម៉ោង

    ៩. ផលិតផលធ្វើពីទឹកដោះសត្វ ២ ម៉ោង

    ១០. គ្រាប់ផ្លែឈើ ៣ ម៉ោង

    ១១. សាច់មាន់ ១ ម៉ោងកន្លះ ទៅ ២ ម៉ោង

    ១២. សាច់គោ ៣ ម៉ោង

    ១៣. សាច់ចៀម ៤ ម៉ោង

    ១៤. សាច់ជ្រូក ៥ ម៉ោង

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay