Dybala ស៊ុត Hattrick យប់មិញបានបំបែកកំណត់ត្រាថ្មី 2 ទៀតឲ Juventus
- October 3, 2018
Paulo Dybala ក្លាយជាកីឡាករទី៤របស់ក្លឹប Juventus ដែលបានស៊ុតបានគ្រាប់បាល់ Hattrick នៅក្របខ័ណ្ឌ Champions League បន្ទាប់ពីកីឡាករ Filippo Inzaghi, Alessandro, del Piero និង Arturo Vidal។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ 24 ឆ្នាំរូបនេះបានរកគ្រាប់បាល់បីគ្រាប់ក្នុងរយៈពេល 69 នាទីដែលធ្វើឲ Juventus ឈ្នះការប្រកួត ៩លើកជាប់ៗគ្នាក្នុងការប្រកួតទាំងអស់។ ការឈ្នះយប់មិញបានធ្វើឱ្យម្ចាស់ជើងឯកអ៊ីតាលីបំបែកកំណត់ត្រានៃការប្រកួតចាប់ផ្តើមដ៏ល្អបំផុតនៃការឈ្នះ 8 លើកកាលពីឆ្នាំ 1930-31។

Juve បានឈ្នះ 9 ប្រកួតដំបូងរបស់ពួកគេខណៈដែលពួកគេបានឈ្នះពានរង្វាន់ Serie A ក្នុងឆ្នាំ 2005-06 ប៉ុន្តែត្រូវបានដកហូតពានរង្វាន់វិញចំពោះការរៀបចំលទ្ធផល។ ដោយបានទទួលជ័យជម្នះ 2-0 លើក្រុម Valencia ក្នុងការបើកពូល H ឥឡូវនេះពួកគេមាន ៦ពិន្ទុឈរកំពូលតារាងដោយនៅពីក្រោមដោយ Manchester United មាន ៤ពិន្ទុ។ ក្លឹបសេះបង្កង់ Juventus នឹងត្រូវទៅកាន់ទឹកដី Old Trafford ដើម្បីប្រកួតជាមួយក្លឹប Manchester United ក្នុងការប្រកួតទី ៣ ក្នុងក្របខ័ណ្ឌ Champions League។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC
- Share This Post:






