ខ្មែរណូត

ស្វែងរក

  • កីឡា

    Zidane មិនចាប់អារម្មណ៍ដឹកនាំ Man Utd ទេតែលោកចង់ដឹកនាំ Juventus ជាង

    BY Khmernote Media October 3, 2018
    Zidane មិនចាប់អារម្មណ៍ដឹកនាំ Man Utd ទេតែលោកចង់ដឹកនាំ Juventus ជាង

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Le Parisen បានចុះផ្សាយថា៖ អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid លោក Zinedine Zidane មិនចាប់អារម្មណ៍ក្នុងការដឹកនាំក្លឹបបិសាចក្រហម Manchester United ទេប៉ុន្ដែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះចាប់អារម្មណ៍ក្នុងការដឹកនាំក្លឹបសេះបង្កង់ Juventus វិញ។

    អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid រូបនេះមិនទាន់ប្រញាប់ប្រញាល់ត្រលប់មកប្រឡូកក្នុងការដឹកនាំវិញនៅឡើយទេ បន្ទាប់ពី Zidane ចាកចេញពី Real Madrid ស្របពេលដែលមានក្លឹបជាច្រើនបានទាក់ទង Zidane យកទៅដឹកនាំក្លឹប។ Zidane ជឿជាក់ថារូបលោកអាចនឹងដឹកនាំក្លឹបណាដែលកំពុងជួបទុកលំបាក់ខ្លាំង ហើយលោកពិតជាពេញចិត្តក្នុងការត្រលប់ទៅដឹកនាំ។

    អតីតខ្សែបម្រើដែលជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup លើកដំបូងឆ្នាំ 1998 រូបនេះមិនបានចុះកិច្ចសន្យាដឹកនាំក្លឹបបិសាចក្រហម Manchester United ព្រោះដឹកនាំក្លឹបបិសាចក្រហម Manchester United តំរូវឲ្យគាត់ចេះនិយាយភាសាអង់គ្លេស ខណៈដែល Zidane មិនចេះនិយាយភាសាអង់គ្លេសនោះទេ។ លោក Zinedine Zidane សង្ឃឹមថាគាត់នឹងអាចត្រលប់ទៅដឹកនាំក្លឹបចាស់របស់គាត់ដែលរូបគេធ្លាប់លេងមុនមកដល់ Real Madrid គឺក្លឹបសេះបង្កង់ Juventus ស្របពេលដែល Juventus ក៏ចង់បាន Zidane មកដឹកនាំដូចគ្នា។

    បុត្រ

    ប្រភព៖ Goal

    Share This Post: