Neymar ស៊ុត Hattrick យប់មិញលត់ក្លឹបមកពីស៊េប៊ី FK Crvena Zvezda ក្នុងលទ្ធផល 6-1
- October 4, 2018
PSG បានចាប់ផ្តើមការប្រកួតក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងការបរាជ័យ 3-2 ក្នុងថ្វីជើងរបស់ក្លឹប Liverpool នៅទឹកដី Anfield ប៉ុន្តែយប់មិញពួកគេបានលត់ក្លឹបមកពីស៊េប៊ី Zvezda ក្នុងទល្ធផល 6-1។

ខ្សែប្រយុទ្ធរបស់ប្រេស៊ីល Neymar បានរកគ្រាប់បាល់នាំមុខឲ PSG បានចំនួនពីរគ្រាប់ក្នុងរយះពេលត្រឹមតែ ៣នាទី បន្ទាប់មក Cavani និង Angel Di Maria ក៏បានបន្ថែមការនាំមុខដោយស៊ុតបានម្នាក់មួយគ្រាប់ធ្វើឲ PSG នាំមុខក្នុងលទ្ធផល 4-0 ក្នុងតង់ទីមួយ។

បន្ទាប់ពីបានបង្ហាញខ្លួនលើកទី 50 របស់គេសម្រាប់ក្លឹប PSG កីឡាករ Mbappe បានទទួលរង្វាន់សម្រាប់ការលេងជាបុគ្គលដ៏ល្អមួយនិងរកគ្រាប់បាល់បានចំនួន 27 គ្រាប់សម្រាប់ក្លឹបជើងឯករបស់បារាំងមួយនេះ។ ឥឡូវនេះ PSG ឈរនៅចំណាត់ថ្នាក់ទី 2 ក្នុងតារាង C មាន បីពិន្ទុនៅពីលើដោយក្លឹប Napoli ដែលមាន ៤ពិន្ទុ។ PSG នឹងបើកទ្វារកីឡដ្ឋានស្វាគមន៍ក្លឹប Napoli នៅការប្រកួតក្រោយនៅថ្ងៃទី ២៥ ខែតុលា ខាងមុខនេះ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ UEFA
- Share This Post:






