ទៅមើលពីរបៀបគ្រប់គ្រងសំរាមនៅសិង្ហបុរី ទើបដឹងថា មិនធម្មតាមែន (មានវីដេអូ)
សិង្ហបុរី៖ ជាធម្មតាកន្លែងចាក់សំរាមគឺជាកន្លែងកខ្វក់ ដែលគ្មានអ្នកអាចទៅដើរកំសាន្តនៅទីនោះបានទេ។ យ៉ាងណាក្តី សម្រាប់នៅក្នុងប្រទេសសិង្ហបុរីឯណោះវិញត្រូវបានគេរកឃើញថា មានកន្លែងចាក់សំរាមល្អបំផុតរហូតគេអាចទៅថតរូប និងដើរកំសាន្តនៅតំបន់នោះបានទៀតផង។ បើតាមម្ចាស់គណនី Facebook មានឈ្មោះថា Nas Daily ដែលគាត់បានចុះកន្លែងចាក់ សំរាមនៅក្នុងប្រទេសសិង្ហបុរីនោះ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានយករឿងទាំងនោះទៅចែកចាយក្នុងបណ្តាញសង្គមទៀតផង។
នៅក្នុងប្រទេសសិង្ហបុរីកាកសំណល់ទាំងអស់ត្រូវបានគេកែច្នៃក្នុងរោងចក្រ និងកិនឲ្យក្លាយទៅជាផះរួចជាស្រេចមុននឹងយកទៅចាក់ចោល។ ហើយកន្លែងចាក់កាកសំណល់ដែលគេកិនរួចនោះទៀតសោធ គឺត្រូវបានគេចៃ្នឡើងដោយរៀបចំជីកស្រះទឹកដ៏ធំមួយស្ថិតនៅលើផ្ទៃដី ៣,៥ ហិចតា ហើយនៅតំបន់ចាក់សំរាមនោះ គ្មានក្លិនស្អុយ មានរុក្ខជាតិ និងសត្វរស់បានជាធម្មតា ហើយវាត្រូវបានគេរៀបចំយ៉ាងស្អាតរហូតគេអាចទៅថតរូប និងដើរកំសាន្តនៅទីនោះបានទៀតផង។ លោកអ្នកអាចទស្សនាទិដ្ឋភាពកន្លែងចាក់សំរាមនៅក្នុងប្រទេសសិង្ហបុរី តាមរយៈវីដេអូដូចខាងក្រោម៖

https://www.facebook.com/nasdaily/videos/709817092719467/
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
