អ្នកស្លាប់ដោយរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ីអាចកើនដល់ជាង ៧០០០នាក់ ប្រសិនបើមានករណីនេះកើតឡើង
ឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់ពីការវាយប្រហារដោយរលកយក្សស៊ូណាមិនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើតឡើងដល់ ១៩៤៤ នាក់ហើយមកទល់នឹងពេលនេះ ខណៈមានអ្នកបាត់ខ្លួនប្រមាណជា ៥០០០ នាក់ផ្សេងទៀត ដែលគេរកមិនទាន់ឃើញ។ យោងតាមក្រុមការងារជួយសង្គ្រោះឥណ្ឌូនេស៊ីបានឲ្យដឹងថា អ្នកដែលបាត់ខ្លួនទាំងអស់នោះទំនងជាមិនអាចនៅរស់នោះទេ ដោយពួកគេអាចស្លាប់ដោយសារជាប់ក្នុងគំនរអគារបាក់បែក ឬកម្ទេចថ្ម ឬអាចស្លាប់ដោយអត់មានចំណីអាហារជាដើម។ ប្រសិនបើអ្នកបាត់ខ្លួនទាំងអស់នោះសុទ្ធតែបានស្លាប់មែន ចំនួនអ្នកស្លាប់សរុបអាចនឹងកើតដល់ប្រមាណជា ៧០០០ នាក់។
សូមរម្លឹកជូនថារលកយក្សស៊ូណាមិមួយនេះបានវាយប្រហារកោះ Sulawesi ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៨ ខែ កញ្ញា កន្លងទៅនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៥ រិចទ័រ។ រហូតមកទល់នឹងពេលនេះមានប្រទេស និងក្រុមហ៊ុនជាច្រើនបានចូលរួមជួយឧបត្ថម្ភដល់ជនរងគ្រោះនៅឥណ្ឌូនេស៊ី ដូចជាប្រទេសអង់គ្លេសបានផ្តល់ជំនួយ ៦,៦១៥,៣០០ ដុល្លារ, ប្រទេសអូស្រ្តាលី ៧,៩៣៨,៣៦០ ដុល្លារ, ក្រុមហ៊ុន Apple និង Google ម្នាក់ ១ លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail










