ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំទំលាប់ឲ្យកូនៗយកម្រាមដៃលូក ឬកេះច្រមុះ ជៀសវាងកុំឲ្យកើតជំងឺដ៏កាចសាហាវមួយនេះ

    BY Khmernote Media October 18, 2018
    កុំទំលាប់ឲ្យកូនៗយកម្រាមដៃលូក ឬកេះច្រមុះ ជៀសវាងកុំឲ្យកើតជំងឺដ៏កាចសាហាវមួយនេះ

    រលាកសួតគឺជាជំងឺដ៏កាចសាហាវមួយ ដែលអាចសម្លាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកក្នុងមួយឆ្នាំៗ ជាពិសេសគឺនៅតាមតំបន់ដាច់ស្រយាល ដែលគ្មានមណ្ឌលសុខភាពគ្រប់គ្រាន់។ ខណៈដែលពិភពលោកកំពុងរករិធីទប់ស្កាត់ជំងឺមួយនេះ មានការសិក្សាមួយបានរកឃើញថា បាក់តេរី និងមេរោគនៃជំងឺនេះអាចចម្លងបានតាមរយៈសកម្មភាពប្រចាំថ្ងៃដ៏មិនគួរឲ្យជឿមួយ។ បើយោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយថា បាក់តេរី និងមេរោគនៃជំងឺរលាកសួតអាចចម្លងតាមរយៈការយកម្រាមដៃទៅកេះ ឬប៉ះពាល់ជាមួយនឹងច្រមុះបាន។

    ការសិក្សាដែលបានធ្វើតេស្តិ៍សាកល្បងទៅលើក្មេងៗ និងកុមារ ៤ ក្រុម ដោយក្នុងមួយក្រុមមានគ្នា ១០ នាក់នេះ បានបង្ហាញថា ករណីចម្លងខាងលើនេះ ភាគច្រើនកើតចំពោះកុមារតែម្តង ព្រោះតែកុមារមិនសូវចេះសម្អាតដៃ ហើយក្នុងករណីដែលដៃរបស់គេបានប៉ះពាល់ជាមួយនឹងមេរោគ ហើយយកដៃនោះទៅប៉ះរុកក្នុងច្រមុះនោះ គឺវាអាចសម្លងមេរោគបានតែម្តង។ ដើម្បីទប់ស្កាត់បញ្ហានេះ ម្តាយឪពុកគ្រប់រូបគួរធ្វើការប្រុងប្រយ័ត្នកុំឲ្យកូនតូចៗមានទម្លាប់យកដៃកខ្វក់ទៅប៉ះពាល់ជាមួយនឹងច្រមុះឲ្យសោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay