ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវតីថៃមួយក្រុមនាំគ្នារាំចាក់ក្បាច់បែបស៊ិចស៊ីមុខកន្លែងបូជាសព ដើម្បីជូនដំណើរចុងក្រោយដល់វិញ្ញាណក្ខន្ធមិត្តភក្តិ ដែលទើបនឹងលាចាកលោក (មានវីដេអូ)

    BY Khmernote Media October 13, 2018
    យុវតីថៃមួយក្រុមនាំគ្នារាំចាក់ក្បាច់បែបស៊ិចស៊ីមុខកន្លែងបូជាសព ដើម្បីជូនដំណើរចុងក្រោយដល់វិញ្ញាណក្ខន្ធមិត្តភក្តិ ដែលទើបនឹងលាចាកលោក (មានវីដេអូ)

    ថៃ៖ វីដេអូមួយ ដែល​បង្ហាញថាយុវតីថៃ៤នាក់បាននាំគ្នារាំចង្វាក់ញាក់ដូចនៅក្នុងក្លឹមរាត្រី នៅមុខកន្លែងបូជាសព ដើម្បីជូនដំណើរដល់វិញ្ញាណក្ខន្ធមិត្តរបស់ពួកគេ ដែលទើបនឹងស្លាប់នោះ ត្រូវបានគេបង្ហោះពេញបណ្តាញសង្គមថៃ។ គេមិនដឹងច្បាស់ទេថា ហេតុការណ៍នេះបានកើតឡើងនៅទីណាឲ្យពិតប្រាកដ ហើយអត្តសញ្ញាណលំអិតរបស់យុវតីទាំងអស់នោះក៏មិនត្រូវបានគេដឹងដែរ អ្វីដែលគេអាចដឹងបាននោះគឺថាពួកនាងជាជនជាតិថៃ។ តាមរយៈវីដេអូគេបានឃើញយុវតី ៤ នាក់ពាក់អាវខ្មៅកំពុងរាំង និងយុវតីម្នាក់ទៀតអង្គុយយំនៅលើរថយន្តមួយគ្រឿង។

    គោលបំណងដែលពួកនាងធ្វើដូចនេះមិនមែនព្រោះតែពួកនាងសប្បាយដែលមិត្តរបស់នាងបានស្លាប់នោះទេ ប៉ុន្តែដោយសារមិត្តរបស់ពួកនាងកាលនៅរស់ចូលចិត្តរាំច្រៀងដើរលេងសប្បាយខ្លាំងណាស់ ដូចនេះទើបពួកនាងសម្រេចធ្វើដូចនេះដើម្បីជូនដំណើរមិត្តដែលបានស្លាប់នោះ និងដើម្បីបង្កើតការចង់ចាំដែលមិនអាចបំភ្លេចបានមួយ​ ខណៈដែលមិត្តរបស់ពួកគេត្រូវឃ្លាតចេញជារៀងរហូត។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះគិតថា ទង្វើនេះមិនសមរម្យនោះទេ តែវាជាទឹកចិត្តមួយដែលពួកគេមានចំពោះមិត្ត។ អ្នកអាចទស្សនាវីដេអូនេះដូចខាងក្រោម៖

    https://www.facebook.com/kodhere18/videos/1968827053138941/

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay