ប្រយ័ត្នឲ្យមែនទែន សម្រាប់អ្នកចូលចិត្តមើលរឿងភាគតាមទូរស័ព្ទ ឬកុំព្យួទ័រយូរៗម៉ោង ប្រយ័ត្នជួបបញ្ហាដូចស្ត្រីចិននេះ
ចិន៖ ស្ត្រីម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នែកភ្លាមៗ ក្រោយពីនាងបានចំណាយពេល៧ថ្ងៃមើលរឿងភាគចិនដ៏ល្បីមួយតាមកុំព្យូទ័រ។ នារីជាជនរងគ្រោះមានឈ្មោះថា Ting រស់នៅក្នុងប្រទេសចិន។ កាលពីថ្ងៃទី០១ ខែតុលា កន្លងទៅក្នុងប្រទេសចិនមានពិធីបុណ្យជាតិ រួមជាមួយនឹងថ្ងៃសម្រាកចុងសប្តាហ៍ ដែលអាចធ្វើឲ្យស្រ្តីរងគ្រោះអាចមានពេលឈប់សម្រាកជាប់គ្នារហូតដល់ទៅ ៧ ថ្ងៃ។ ក្នុងពេលឈប់សម្រាកដ៏វែងនេះ នាងមិនបានទៅកំសាន្តនៅទៅណាទេគឺនាងបានយករឿងភាគដ៏ល្បីមួយរបស់ចិនមកមើលនៅផ្ទះគឺរឿង The Story of Yanxi Palace ។ រឿងភាគនេះមានចំនួន ៧០ ភាគ ដែលក្នុងមួយភាគមានរយៈពេលប្រមាណជា ៤៥ នាទី ។
ស្ត្រីរងគ្រោះបានចំណាយជាច្រើនម៉ោង ដើម្បីមើលបញ្ចាប់រឿងនេះត្រឹមរយៈពេល ៧ ថ្ងៃ ដោយនាងមានពេលសម្រាកតិចតួចប៉ុណ្ណោះក្នុងមួយថ្ងៃៗ។ ក្រោយពេលបញ្ចប់រឿងភាគមួយនេះ ស្រាប់តែភ្នែករបស់នាងចាប់ផ្តើមស្រវាំងមើលអ្វីមិនច្បាស់ និងមើលឃើញតែស្រមោលៗ។ ពេលបញ្ជូននាងទៅដល់មន្ទីរពេទ្យភ្នែក វេជ្ជបណ្ឌិតបានរកឃើញថានាងមានជំងឺរលាកភ្នែកធ្ងន់ធ្ងរ ព្រោះតែនាងព្យាយាមសម្លឹកមើលរឿងខ្លាំងពេក ដែលធ្វើឲ្យចរន្តឈាមដែលត្រូវបញ្ជូនទៅកាន់ភ្នែកនោះត្រូវបានកាត់ផ្តាច់។ ពេលនេះនាងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយគេមិនទាន់ដឹងថា គេអាចជួយព្យាបាលភ្នែកនាងបានច្រើនប៉ុណ្ណានោះទេ។ អ្នកឯកទេសខាងសុខភាពភ្នែក បានណែនាំថា អ្នកមិនគួរសម្លឹងមើលអ្វីយូរពេកទេ ត្រូវឲ្យភ្នែកសម្រាកខ្លះ ហើយបើមើលអេក្រក់ទូរស័ព្ទវិញមិនត្រូវឲ្យលើសពី ៣០ នាទីនោះទេ៕


អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz