ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សែនស្រណោះ! រោងល្ខោនសុវណ្ណភូមិ គ្មានសូម្បីស្រមោលមនុស្សម្នាក់ទៅចូលរួមទស្សនា

    BY Khmernote Media October 13, 2018
    សែនស្រណោះ! រោងល្ខោនសុវណ្ណភូមិ គ្មានសូម្បីស្រមោលមនុស្សម្នាក់ទៅចូលរួមទស្សនា

    ការសម្ដែងល្ខោននៅរោងល្ខោន សុវណ្ណភូមិ នៅតែបន្តប្រព្រឹត្តទៅនៅល្ងាចថ្ងៃសុក្រ និងសៅរ៍ ជារៀងរាល់សប្តាហ៍ ដោយសំបុត្រចូលទស្សនាលក់ត្រឹមតែតម្លៃ ២០០០០រៀលប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីផ្ទុះការផ្អើលរឿងល្ខោនខោលមួយរយៈក្រោយមក រោងល្ខោននៅតែស្ងាត់ឈឹងគ្មានអ្នកមកទស្សនា និងគាំទ្រដូចមុនឡើយ។ ទាំងនេះ បានធ្វើឲ្យក្រុមសិល្បៈខ្មែរបានបញ្ចេញអារម្មណ៍សោកសៅ និងក្រៀមក្រំជាខ្លាំង។

    ជាក់ស្ដែង ក្នុងផេករោងល្ខោនសុវណ្ណភូមិ បានត្អូញទាំងស្រណោះថា៖ «ថ្ងៃនេះទទេរស្អាតអត់មានភ្ញៀវម្នាក់សោះរោងល្ខោននៃ Sovannaphum Art Association ។ ចូរនាំគ្នាគាំទ្រថែរក្សា និងអភិរក្សវប្បធម៌ខ្មែរ ផ្តើមចេញពីយើងទាំងអស់គ្នា»។ ហេតុដូចនេះ សង្ឃឹមថាបងប្អូនខ្មែរទាំងអស់ នឹងបង្ហាញចិត្តស្រលាញ់គាំទ្រដល់សិល្បៈបុរាណខ្មែរមួយនេះឡើងវិញផង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay