បាក់ស្រុតដីចំកណ្តាលទីក្រុងបណ្តាលឲ្យឪពុកកូន និងប្តីប្រពន្ធទើបរៀបការរួចបាន៤ថ្ងៃស្លាប់ យ៉ាងអណោចអធម័ (មានវីដេអូ)
ចិន៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុតដីមួយកន្លែង ខណៈដែលពួកគេកំពុងតែដើរកំសាន្តយ៉ាងសប្បាយរីករាយ។ គ្រោះថ្នាក់មិនគួរឲ្យនឹងស្មាននេះបានកើតឡើងនៅចំកណ្តាលក្រុង Dazhou ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ដីដែលបានបាក់ស្រុតចុះទៅក្រោមនោះមានទំហំប្រហែលជា១០ម៉ែត្រការ៉េ និងបានបាក់ទៅក្រោមជម្រៅ១៦ម៉ែត្រ។ ជនរងគ្រោះទាំងបួននាក់នោះរួមមានប្តីប្រពន្ធពីរនាក់ ដែលទើបនឹងរៀបការរួចបាន៤ថ្ងៃ និងមានអាយុ ២៣ឆ្នាំ និង ២ នាក់ផ្សេងទៀតគឺជាឪពុក និងកូន ដែលបុរសជាឪពុកមានអាយុ ៥៤ ឆ្នាំ និងកូនប្រុសម្នាក់ទៀតមានអាយុ ១១ ឆ្នាំ។
ក្រោយកើតហេតុក្រុមអ្នកជួយសង្ក្រោះបន្ទាន់ប្រមាណជា ៤០០ នាក់ និងរថយន្តកាប់ដី ១០០ គ្រឿងត្រូវបានគេបញ្ជូនមកជួយធ្វើអន្តរាគមន៍ ហើយភ្លាមៗនោះសាកសពប្តីប្រពន្ធ ២ នាក់ត្រូវបានគេរកឃើញ ដោយឡែងសាកសពបុរសជាឪពុកកូនត្រូវបានគេរកឃើញរយៈពេល ២ ថ្ងៃបន្ទាប់មកទៀត។ ក្រុមអ្នកជំនាញបានពន្យល់ថាហេតុការណ៍នេះជាគ្រោះថ្នាក់ធម្មជាតិដែលបង្កឡើងដោយការបាក់ស្រុតស្រទាប់ដីនៅខាងក្រោម ហើយគេមិនអាចព្យាការណ៍វាបានមុននោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះក្នុងវីដេអូដូចខាងក្រោម៖
https://www.youtube.com/watch?v=Ywj7L3L0kTU
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark