ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្រុមជម្រើសជាតិក្នុងសាលកម្ពុជាបានជួបជុំគ្នាហ្វឹកហាត់ជាលើកដំបូងហើយកាលពីម្សិលមិញនេះ

    BY Khmernote Media October 13, 2018
    ក្រុមជម្រើសជាតិក្នុងសាលកម្ពុជាបានជួបជុំគ្នាហ្វឹកហាត់ជាលើកដំបូងហើយកាលពីម្សិលមិញនេះ

    កាលពីម្សិលមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកោះហៅកីឡាករជម្រើសជាតិក្នុងសាលកម្ពុជាមកហ្វឹកហាត់ជុំគ្នាជាលើកដំបូងក្រោមវត្តមានលោក ឃុល ភីរម្យ ដែលជានាយកបាល់ទាត់ហ្វូតសាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាអញ្ចើញមកបើកការហ្វឹកហាត់ជាលើកដំបូងរបស់ក្រុមជម្រើសជាតិក្នុងសាលកម្ពុជាដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Futsal Championship 2018 នៅឯប្រទេសឥណ្ឌូនេស៊ីនាខែ វិច្ឆិកា ខាងមុខនេះ។

    ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិក្នុងសាលកម្ពុជាកាលពីម្សិលមិញនេះគឺធ្វើឡើងនៅឯទីលានក្នុងសាល The Blue ដែលវត្តមានកីឡាករចំនួន 20 មកពីក្លឹបផ្សេងៗចូលរួមហ្វឹកហាត់នេះ។ កាលពីម្សិលមិញនៅក្នុងពេលហ្វឹកហាត់របស់ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា តាមការបង្ហើបពីលោក ឃុល ភីរម្យ បានឲ្យដឹងថា៖ ក្រុមជម្រើសជាតិក្នុងសាលកម្ពុជានឹងធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់នៅឯប្រទេសថៃរយៈពេល 1 សប្ដាហ៍ ហើយនិងមានការប្រកួតមិត្តភាពជាមួយនឹងក្លឹបមួយចំនួនរបស់ប្រទេសថៃក្នុងពេលឆាប់ៗនេះ ជាពិសេសគឺត្រៀមប្រកួតពានរង្វាន់ AFF Futsal Championship 2018 ដែលធ្វើឡើងនៅឯទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី 5-11 ខែវិចិ្ឆកាឆ្នាំ 2018 នេះ។ ខាងក្រោមនេះគឺជាទិដ្ឋភាពការហ្វឹកហាត់លើកដំបូងរបស់ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា។

    បុត្រ

    Share This Post: