ស្រីៗចូលចិត្តទៅឲ្យគេកក់សក់សូមប្រយ័ត្ន! ប្រយ័ត្នកើតរោគមួយនេះដោយមិនដឹងខ្លួន
ស្រីៗ មួយចំនួនធំភាគច្រើនចូលចិត្តទៅហាងឲ្យគេកក់សក់ឲ្យជាប្រចាំ ដោយសារតែភាពខ្ជិលច្រអូសនឹងការកក់ដោយខ្លួនឯង ជាពិសេសអ្នកដែលមានសក់វែង និងក្រាស់តែម្ដង។ យ៉ាងណាមិញ ការទៅកក់សក់នៅសាឡន មិនមែនសុទ្ធតែល្អឡើយ។ ជាក់ស្ដែង ការកក់សក់នៅសាឡនគឺតម្រូវឲ្យយើងជាសាម៉ីខ្លួនផ្ដេកផ្ងារខ្លួន ដែលជាហេតុអាចបណ្ដាលឲ្យទឹកចូលត្រចៀក ហើយអាចបណ្ដាលឲ្យឈានទៅដល់ការកើតរោគផ្សិតក្នុងត្រចៀកទៀតផង តួយ៉ាងដូចករណីមួយដែលបានចែករំលែកនៅលើហ្វេសប៊ុក។
យោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Bo NiTa បានបង្ហោះសារចែករំលែក រៀបរាប់ថា៖ «លទ្ធផលទៅកក់សក់កន្លែងគេ គេអោយផ្អៀងឆ្វេងៗ ស្ដាំៗ ឥឡូវមានកសិដ្ឋានដាំផ្សិតក្នុងត្រចៀក ដេកមិនបាន វេទនាជាងស្អីទៀត Doctor said ឈប់បានឈប់ទៅ ឈប់ខ្ជិលកក់សក់ខ្លួនឯងទៅមានគេសួរច្រើនពេកសុំបន្ថែមបន្តិច កក់កន្លែងគេក៏ដោយ កក់ខ្លួនឯងក៏ដោយ សំខាន់កុំអោយទឹកចូលត្រចៀក»។ អាស្រ័យលើសារខាងលើ អាចចាត់ទុកជាមេរៀន និងបទពិសោធន៍ ឲ្យបងប្អូនស្រីៗ ទាំងអស់ចងចាំទុក និងបង្កើនភាពប្រយ័ត្នប្រយែងឲ្យកាន់តែខ្លាំង៕



