អន្តរជាតិ
អាយុទើប១៧ឆ្នាំសោះថ្លើមធំហ៊ានធ្វើចោរ ឆក់ទូរស័ព្ទជនបរទេសទៀត
BY Khmernote Media
October 14, 2018
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទី កម្លាំងល្បាត ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យ បានឃាត់ខ្លួនជនជនសង្ស័យចំនួន០១នាក់ឈ្មោះ ព្រហ្ម បូរ៉ាផានិត ហៅនិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) ទៅលេីស្រ្តីជនជាតិអ៊ុនគ្រែន។ សំភារៈ ដែលដកហូតបានរួមមាន ទូរសព្ទ័ដៃជនរងគ្រោះម៉ាក iPhone X។ បច្ចុប្បន្នទូរសព្ទ័ដៃខាងលេីបានប្រគល់អោយជនរងគ្រោះវិញ ចំនែកឯជនសង្ស័យ ការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

