អន្តរជាតិ
ប្លន់ជនជាតិចិនដល់ក្នុងហាង ប្រមូលអស់លុយជាង៣ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល
BY Khmernote Media
October 16, 2018
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយចោរមួយក្រុមមានគ្នា២នាក់ប្រដាប់ដោយកាំបិត បានសម្រុកចូលភ្ជង់ប្លន់ ហាងលក់ភេសជ្ជៈមួយកន្លែង ផ្ទះលេខ២០Eo យីហោ “ឈិន ស៊ិន” ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ៦៣ (វិថីត្រសក់ផ្អែម) ទល់មុខផ្សារទំនើបសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយប្រមូលយកប្រាក់ប្រមាណ៣ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល។
ជនជាតិរងគ្រោះ ជាជនជាតិចិនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយនាំជនជាតិចិនរងគ្រោះមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី១៕




អត្ថបទ៖ ដេត