ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកថៃ ដែលជាប់ក្នុងរូងភ្នំអស់ជាច្រើនថ្ងៃនោះ ត្រូវបានគេអញ្ជើញចូលរួមកម្មវិធីដ៏ល្បីមួយរបស់អាមេរិក (មានវីដេអូ)

    BY Khmernote Media October 16, 2018
    ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកថៃ ដែលជាប់ក្នុងរូងភ្នំអស់ជាច្រើនថ្ងៃនោះ ត្រូវបានគេអញ្ជើញចូលរួមកម្មវិធីដ៏ល្បីមួយរបស់អាមេរិក (មានវីដេអូ)

    ក្រុមកីឡាបាល់ទាត់ជ្រូកព្រៃរបស់ថៃ ដែលត្រូវបានគេស្គាល់ពេញពិភពលោកក្រោយពីពួកគេបានជាប់នៅក្នុងរូងភ្នំ Tham Luang អស់រយៈជាច្រើនថ្ងៃនោះ ត្រូវបានគេអញ្ចើញចូលរួមក្នុងកម្មវិធីដ៏ល្បីមួយរបស់អាមេរិក ដែលកម្មវិធីនេះគឺជាកម្មវិធីទូរទស្សន៍ “The Ellen Show”របស់អ្នកនាង​ Ellen Lee DeGeneres។ កន្លងមកកម្មវិធីទូរទស្សន៍នេះអញ្ជើញតែតារាល្បីៗលំដាប់អន្តរជាតិ ឬបុគ្គល ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោកប៉ុណ្ណោះ ដើម្បីចូលរូមជាភ្ញៀវកិត្តិយស និងធ្វើការសម្ភាសន៍ពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយឡែកសម្រាប់ក្មេងៗថៃទាំង ១២ នាក់ និងគ្រូបង្វឹករបស់គេវិញ ត្រូវបានគេសាកសួរលំអិតអំពីរបៀប ដែលពួកគេអាចរស់បាននៅក្នុងរូងភ្នំជាច្រើនថ្ងៃដោយគ្មានចំណីអាហារ។

    ក្នុងកិច្ចសម្ភាសន៍ដែលមានអ្នកបកប្រែម្នាក់ផងនោះ ពួកគេបានរៀបរាប់ថា ពួកគេបានធ្វើការបួសសួង និងធ្វើសមាធិក ដើម្បីឲ្យពួកគេមានចិត្តស្ងប់ក្នុងការតតាំងជាមួយនឹងរាល់បញ្ហាដែលពួកគេត្រូវប្រឈម។ ការតាំងចិត្តបានស្ងប់ និងមោះមុតនេះហើយ គឺមូលដ្ឋានធ្វើឲ្យពួកគេមានភាពក្លាហាន និងអាចជំនះរាល់បញ្ហាបាន។ ក្នុងកម្មវិធីក៏បានអញ្ជើញកីឡាករបាល់ទាត់ដ៏ល្បីម្នាក់ប្រចាំលីកបាល់ទាត់អាមេរិកគឺកីឡាករ Zlatan Ibrahimovic មកចូលរួមផងដែរ ហើយកីឡាកររូបនេះបាននិយាយថា ក្នុងថ្ងៃអនាគតក្រុមកីឡាបាល់ទាត់ជ្រូកព្រៃរបស់ថៃនឹងខ្លាំង ហើយល្បីពេញពិភពលោកក្នុងអាជីពបាល់ទាត់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ hollywoodreporter

    Share This Post:
    MPO4D jitutoto mpo4d Mpoplay