ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីនឹងកែទម្រង់អប់រំថ្មី រៀនលែងមានអ្នកលេខ១ អ្នកបាតថ្នាក់ហើយ ដោយប្តូរមកផ្តោតលើចំណុចមួយនេះវិញ (មានវីដេអូ)

    BY Khmernote Media October 18, 2018
    សិង្ហបុរីនឹងកែទម្រង់អប់រំថ្មី រៀនលែងមានអ្នកលេខ១ អ្នកបាតថ្នាក់ហើយ ដោយប្តូរមកផ្តោតលើចំណុចមួយនេះវិញ (មានវីដេអូ)

    យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ប្រទេសសិង្ហបុរីនឹងធ្វើការកែប្រែទម្រង់អប់រំបែបប្រកួតប្រជែងគ្នា (ឬអាចនិយាយបានថា ការបែងចែកសិស្សណាជាប់លេខ១ សិស្សណាជាប់លេខក្រោយគេ) ហើយសៀវភៅតាមដានការសិក្សារបស់សិស្សក៏លែងដាក់ចំណាត់ថ្នាក់ដែរ ដោយប្តូរទម្រង់ទៅជាការអប់រំ ដែលផ្តោតលើការអភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែខ្លាំងវិញ។ ទម្រង់នៃការអប់រំថ្មីរបស់សឹង្ហបុរីនេះ​មិនបានលើកទឹកចិត្តឲ្យសិស្សចង់ធ្វើការប្រតួតប្រជែងជាមួយនឹងមិត្តរួមថ្នាក់របស់ពួកគេនោះទេ ដូចជាសិស្សដែលមានអាយុពី ៦ ដល់ ៨ ឆ្នាំ នឹងមិនតម្រូវឲ្យមានការប្រលងទាល់តែសោះ ហើយសម្រាប់សិស្សដែលមានអាយុលើសពីនេះ និងត្រូវបានគេគាត់បន្ថយការប្រលងដូចជាការប្រលងពាក់កណ្តាលឆ្នាំជាដើម។ ក្នុងទម្រង់ថ្មីនេះសិស្សទាំងអស់នឹងត្រូវផ្តល់ពេលវេលា និងលើកចិត្តទឹកឲ្យពួកគេខំប្រឹងរៀនដោយខ្លួនឯង និងព្យាយាមអភិវឌ្ឍន៍ខ្លួនឲ្យល្អជាងមុន។

    គ្រូបង្រៀននឹងធ្វើការត្រួតពិនិត្យសមត្ថភាពរបស់ពួកគេជាប្រចាំ ដើម្បីឲ្យប្រាកដថាពួកគេបានរីកចម្រើនជាងមុន។ ក្រសួងអប់រំសិង្ហបុរីបានមើលឃើញថា ទម្រង់អប់រំថ្មីនេះនឹងជួយឲ្យសិស្សមានគំនិតច្នៃប្រឌិដ្ឋ និងភាពជាអ្នកដឹកនាំខ្ពស់នៅពេលអនាគត។ គេបានរកឃើញទៀតថានៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ ក្នុងវិស័យការងារនឹងត្រូវការបុគ្គលិកដែលមានគំនិតច្នៃប្រឌិដ្ឋ និងមានជំនាញក្នុងការដឹកនាំខ្ពស់ ហើយបុគ្គលិកភាគច្រើននៅក្នុងប្រទេសសិង្ហបុរីនឹងត្រូវគេបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលពីជំនាញនេះសារជាថ្មីម្តងទៀត៕

    https://www.facebook.com/worldeconomicforum/videos/168801587359364/

    អត្ថបទ៖ ភក្តី

    ប្រភព៖ World Economic Forum

    Share This Post:
    MPO4D jitutoto mpo4d Mpoplay