ខ្មែរណូត

ស្វែងរក

  • កីឡា

    10 ឆ្នាំចុងក្រោយនេះ កម្ពុជា ប៉ះ សិង្ហបុរី ច្រើនដង តែយកឈ្នះបានតែម្ដងតែប៉ុណ្ណោះ

    BY Khmernote Media October 16, 2018
    10 ឆ្នាំចុងក្រោយនេះ កម្ពុជា ប៉ះ សិង្ហបុរី ច្រើនដង តែយកឈ្នះបានតែម្ដងតែប៉ុណ្ណោះ

    នៅវេលាម៉ោង 6:30 ល្ងាចនេះក្រុមជម្រើសជាតិកម្ពុជានឹងមានភារៈកិច្ចថ្មីមួយគឺនឹងត្រូវបើកពហុកីឡដ្ឋានជាតិចាំទទួលស្វារគមន៍ក្រុមភ្ញៀវសិង្ហបុរីក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាខែវិច្ឆិកាខាងមុខនេះ។

    កាលពីថ្ងៃទី 12 កន្លងទៅក្រុមជម្រើសជាតិកម្ពុជាបានប្រកួតមិត្តភាពស្មើជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើតដោយលទ្ធផល 2-2 ក្រោមការដឹកនាំរបស់លោក Felix Dalmas ដែលជាជំនួយការផ្ទាល់របស់លោក Keisuke Honda។ ចំណែកឯថ្ងៃនេះលោក Felix នឹងត្រូវមានភារៈកិច្ចមួយទៀតគឺដឹកនាំក្រុមជម្រើសជាតិកម្ពុជាប៉ះក្រុមជម្រើសជាតិសឹង្ហបុរីនៅល្ងាចនេះ ហើយលោក Felix នឹងត្រៀមប្រើយុទ្ធសាស្រ្ដថ្មីដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជាយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរីម្ដងទៀតនៅល្ងាចនេះ។

    ក្នុងជំនួបប៉ះគ្នារយៈពេល 5 ឆ្នាំចុងក្រោយនេះគឺក្រុមជម្រើសជាតិកម្ពុជាយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរីបានតែម្ដងតែប៉ុណ្ណោះ ខណៈដែលប្រកួតផ្សេងទៀតគឺកម្ពុជាមិនដែលយកឈ្នះសិង្ហបុរីឡើយ។ ការយកសិង្ហបុរីគឺធ្វើឡើងនៅក្នុងឆ្នាំ 2016 ដែលជាជំនួបចុងក្រោយកម្ពុជាប៉ះសិង្ហបុរី ដែលពេលនោះលោក Lee Tae Hoon ជាអ្នកដឹកនាំក្រុមជម្រើសជាតិកម្ពុជា។

    បុត្រ

    ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

    Share This Post: