ខ្មែរណូត

ស្វែងរក

  • កីឡា

    Di Maria អាចនឹងត្រលប់ទៅកាន់ Premier League វិញនៅក្នុងរដូវកាលក្រោយ

    BY Khmernote Media October 16, 2018
    Di Maria អាចនឹងត្រលប់ទៅកាន់ Premier League វិញនៅក្នុងរដូវកាលក្រោយ

    ខ្សែបម្រើស្លាប Angel Di Maria បានបង្ហើបឲ្យដឹងថា៖ រូបគេអាចនឹងត្រលប់ទៅកាន់លីគកំពូល Premier League នៅក្នុងរដូវកាលក្រោយ បន្ទាប់ពីខ្សែបម្រើស្លាបរបស់ក្លឹបអ្នកមានបារាំង PSG រូបនេះចាកចេញពីលីគកំពូល Premier League កាលពីឆ្នាំ 2015 កន្លងទៅ។

    ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីលីគកំពូលបារាំងត្រលប់ទៅកាន់លីគកំពូលអង់គ្លេស Premier League វិញ បន្ទាប់ពីកុងត្រារបស់ខ្សែបម្រើស្លាបរូបនេះខិតជិតដល់ការបញ្ចប់កុងត្រាជាមួយនឹង PSG។ បច្ចុប្បន្ននេះកីឡាករ Angel Di Maria បានទាមទារប្រាក់ឈ្នួលពលកម្មពីក្លឹបអង់គ្លេសណាដែលចង់បានរូបនេះក្នុងតម្លៃ 200,000ផោន ក្នុងមួយសប្ដាហ៍ ហើយប្រសិនបើរូបគេទទួលបានប្រាក់ឈ្នួលពលកម្មដូចអ្វីដែលគេទាមទារនោះ គឺវាស្ថិតនៅក្នុងជម្រើសដ៏ល្អមួយក្នុងការត្រលប់ទៅកាន់លីគកំពូល Premier League វិញនៅក្នុងរដូវកាលក្រោយនេះ។

    បុត្រ

    ប្រភព៖ Mirror

    Share This Post: