ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ី៖ អ្នកដែលមិនព្រមចូលខ្លួនបង់ថ្លៃផាកពិន័យចរាចរណ៍ទេ គឺរដ្ឋមិនបន្តប័ណ្ណបើកបរឲ្យឡើយ

    BY Khmernote Media October 19, 2018
    ម៉ាឡេស៊ី៖ អ្នកដែលមិនព្រមចូលខ្លួនបង់ថ្លៃផាកពិន័យចរាចរណ៍ទេ គឺរដ្ឋមិនបន្តប័ណ្ណបើកបរឲ្យឡើយ

    ម៉ាឡេស៊ី៖ សាលាក្រុងកូឡាឡាំពួរបានចេញសេចក្តីប្រកាសថា រាល់អ្នកបើកបរទាំងឡាយ ដែលមិនបានមកបង់ថ្លៃការផាកពិន័យ នឹងមិនត្រូវអនុញ្ញាតឲ្យបន្តប័ណ្ណបើកបរ និងមិនអាចសុំសិទ្ធបង់ពន្ធប្រើប្រាស់ផ្លូវសាធារណៈបាននោះឡើយ។ ​ការសម្រេចធ្វើដូចនេះគឺ បន្ទាប់ពីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ម៉ាឡេស៊ីបានមើលឃើញថា គិតមកទល់នឹងនេះនៅមានបទល្មើលចរាចរណ៍ប្រមាណជា ៤,៥ លានករណី ដែលមិនទាន់មានអ្នកមកដោះស្រាយ។

    កន្លងមកនៅពេលដែលប៉ូលិសរកឃើញរថយន្តណាមួយ ប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវនោះ ប៉ូលិសនឹងធ្វើការផាកពិន័យភ្លាម និងបានចេញលិខិតមួយបញ្ជាក់ពីតម្លៃនៃការផាកពិន័យ ហើយតម្រូវឲ្យម្ចាស់ត្រូវទៅបង់ប្រាក់ថ្លៃពិន័យនេះនៅស្ថានីប៉ូលិស។ យ៉ាងណាក្តី មកទល់នឹងពេលនេះការកោះហៅចំនួន ៤,៥ លានករណីខាងលើនៅមិនទាន់អ្នកណាម្នាក់មកដោះស្រាយនៅឡើយទេ ទើបសាលាក្រុងសម្រេចចេញវិធានការក្តីដូចនេះ។ សម្រាប់តម្លៃនៃការផាកពិន័យទាំង ៤,៥ លានករណីនេះ បើគិតជាទឹកប្រាក់គឺស្មើនឹងជាង ២៤ លានដុល្លារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay