ចិនគ្រោងនឹងបង្កើតព្រះច័ន្ទសិប្បនិម្មិតមួយ ដើម្បីជួយបំភ្លឺផ្លូវប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់
អាជ្ញាធរប្រចាំទីក្រុង Chengdu ប្រទេសចិន គ្រោងនឹងបង្កើតព្រះច័ន្ទសិប្បនិម្មិតមួយ ដើម្បីជួយបំភ្លឺផ្លូវប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅពេលយប់ និងដើម្បីសន្សំសំចៃអគ្គិសនី។ បើយោងតាមលោក Wu Chunfeng ប្រធានវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រមីក្រូអេឡិចត្រូនិចវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសវិទ្យាសាស្រ្តប្រចាំទីក្រុង Chengdu ប្រាប់អ្នកសារព័ត៌មានថា គំនិតនៃការបង្កើតព្រះច័ន្ទសិប្បនិម្មិតនេះ គឺដើម្បីជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីផង និងដើម្បីជួយរក្សាបរិស្ថានផងដែរ។ ព្រះច័ន្ទសិប្បនិម្មិតមួយនេះនឹងត្រូវគេបង្ហោះចោលនៅលើអាកាស ហើយវានឹងជួយបំភ្លឺផ្លូវបានយ៉ាងច្បាស់ដោយមិនចាំបាច់ប្រើប្រាស់អំពូលភ្លើងនៅតាមដងផ្លូវទៀតទេ។ ពន្លឺព្រះច័ន្ទសិប្បនិម្មិតអាចបំភ្លឺលើផ្ទៃដី ដែលមានអង្កត់ផ្ទិតរហូតដល់ទៅ ៨០ គីឡូម៉ែត្រ។ បើគ្មានអ្វីប្រែប្រួលនោះទេ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ គេនឹងអាចឃើញវត្តមានរបស់ព្រះច័ន្ទសិប្បនិម្មិតមួយនេះហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ shanghai