ខ្មែរណូត

ស្វែងរក

  • កីឡា

    Abidal និយាយថា៖ ពេល Messi ខឹងម្ដងៗ គឺតែងតែដើរចេញពីមិត្តរួមក្រុម

    BY Khmernote Media October 18, 2018
    Abidal និយាយថា៖ ពេល Messi ខឹងម្ដងៗ គឺតែងតែដើរចេញពីមិត្តរួមក្រុម

    យោងតាមលោក Eric Abidal បាននិយាយថា៖ ខ្សែប្រយុទ្ធ Lionel Messi បានដើរចេញពីមិត្តរួមក្រុមរបស់គេភ្លាមៗ នៅពេលដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនខឹងនឹងនរណាម្នាក់ព្រោះវាគឺជាធម្មជាតិរបស់គាត់។  ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បានទទួលរងសម្ពាធពីការរិះគន់របស់លោក Diego Maradona ថា៖ ភាពស្ងប់ស្ងាត់របស់ Messi ធ្វើឲ្យដំណែងប្រធានក្រុមរបស់គេគ្មានប្រសិទ្ធិភាព។ នាយកកីឡារបស់ក្លឹប Sevilla លោក Joaquin Caparros បានចេញមុខមកការពារ Messi ថា៖ នៅពេលដែល Messi ខឹងម្ដងៗ រូបគេដូចជាសាច់តោអញ្ចឹង។

    យោងតាមសម្ដីរបស់លោក Eric Abidal ដែលជានាយកកីឡារបស់ក្លឹប Barcelona បានឲ្យដឹងថា៖ គាត់គឺជាឧទាហរណ៏សម្រាប់ប្រធានក្រុមគ្រប់រូប មិនត្រឹមតែមានទេពកោសល្យទេ គាត់ថែមទាំងមានប្រាជ្ញាទៀតផង។ Messi ក្នុងទីលានប្រកួត គាត់មិនសូវនិយាយច្រើនទេ ប៉ុន្ដែគាត់បានបង្ហាញពីអ្វីៗគ្រប់យ៉ាងមកពួកយើង។ ពួកយើងតែងតែដឹងថា Messi មិនសូវនិយាយច្រើនទេ ហើយពួកយើងដឹងថាពេលណាគាត់ខឹង ឫក៏សប្បាយចិត្ត។ នៅពេលដែលគាត់ខឹងគឺ Messi តែងតែដើរចេញពីមិត្តរួមក្រុមព្រោះវាជាធម្មជាតិរបស់គាត់។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post: