អន្តរជាតិ
ចំនួនមហាសេដ្ឋីនៅសិង្ហបុរីកើនឡើងមិនចេះតិចក្នុងឆ្នាំ២០១៨នេះ ខណៈអ្នកទ្រព្យសម្បត្តិលើសពី ៥០ លានដុល្លារអាមេរិកកើនដល់ ១,០០០ នាក់
BY Khmernote Media
October 22, 2018
សិង្ហបុរី៖ យោងតាមការសិក្សាមួយរបស់វិទ្យាស្ថាន Credit Suisse Research Institute សម្រាប់ឆ្នាំ ២០១៨ បានរកឃើញថា គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ នេះ ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសសិង្ហបុរីបានកើតឡើង ១១,២ % និងធ្វើឲ្យចំនួនមហាសេដ្ឋីសរុបកើនដល់ ១៨៣,៧៣៧ នាក់ ខណៈទ្រព្យសម្បត្តិរបស់យុវជនក្មេងៗបានកើតឡើង ៥,៣ % និងគិតជាទឹកប្រាក់គឺមានចំនួនលើសពី ២៨៣,០០០ ដុល្លារអាមេរិក។
ជាងនេះទៅទៀតការសិក្សាដដែលនេះបានរកឃើញថា ចំនួនអ្នកមានទ្រព្យសម្បត្តិលើសពី ៥០ លានដុល្លារនៅក្នុងប្រទេសសិង្ហបុរីកើនឡើង ១,១ % និងគិតជាចំនួនគឺមានប្រមាណជា ១,០០០ នាក់។ ក្រៅពីនេះការសិក្សាបានរកឃើញទៀតថា ទ្រព្យសម្បត្តិប្រចាំគ្រួសារនីមួយៗបានកើនឡើង ៧,៤ % និងគិតជាទឹកប្រាក់គឺ ១,៣ ពាន់លានដុល្លារអាមេរិក។ តួលេខខាងលើនេះ បានធ្វើឲ្យប្រទេសសិង្ហបុរីក្លាយជាប្រទេសអ្នកលំដាប់ទី ៩ នៅលើពិភពលោកផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ straitstimes