ទម្លាប់អាក្រក់ចំនួន ៩ យ៉ាង ដែលធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួន
មានកត្តាច្រើនណាស់ ដែលធ្វើឲ្យអ្នកធាត់លើសទម្ងន់ តែក្នុងថ្ងៃនេះយើងខ្ញុំសូមលើកយកទម្លាប់អាក្រក់ចំនួន៩យ៉ាងធ្វើឲ្យប៉ះពាល់ដល់ការកិនរំលាយអាហារក្នុងរាងកាយដែលជាមូលហេតុចម្បងមួយធ្វើឲ្យអ្នកធាត់លើសទម្ងន់ផងដែរ។ ទម្លាប់អាក្រក់ទាំងនោះរួមមាន៖
១-ញ៉ាំអាហារគ្មានពេលវេលាត្រឹមត្រូវ៖ អ្នកមិនគួរញ៉ាំអាហារផ្ដេសផ្តាសគ្រប់ពេលវេលានោះទេ តែគួរកំណត់ពេលញ៉ាំអាហារ និងបរិមាណអាហារឲ្យបានច្បាស់លាស់។

២-គេងមិនបានគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យរាងកាយគ្មានថាមពលគ្រប់គ្រាន់សម្រាប់ធ្វើការកិនរំលាយអាហារ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះគឺរាងកាយនឹងត្រូវការអាហារកាន់តែច្រើន ដើម្បីមកបំពេញថាមពលដែលបាត់នោះ។
៣-ញ៉ាំមិនបានគ្រប់គ្រាន់៖ ប្រព័ន្ធរំលាយអាហារនឹងធ្វើការមិនល្អ ខណៈអ្នកមានទំនោរចង់ញ៉ាំអាហារច្រើនជាងអ្វីដែលរាងកាយត្រូវការ។
៤-អង្គុយយូរពេក៖ គួរក្រោកដើរខ្លះដើម្បីឲ្យរាងកាយមានចលនា និងប្រព័ន្ធរំលាយអាហារក៏ធ្វើការបានល្អដែរ។
៥-នឿយហត់នឹងការធ្វើដំណើររយៈពេលវែង៖ ទម្លាប់នេះបានប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារជាខ្លាំង។
៦-ទទួលទានជាតិកាល់ស្យូមិនបានគ្រប់គ្រាន់៖ កាល់ស្យូមមាននាទីយ៉ាងសំខាន់ក្នុងការកិនរំលាយអាហារ។
៧-ញ៉ាំទឹកមិនបានគ្រប់គ្រាន់៖ ជាតិទឹកគ្រប់គ្រាន់នៅក្នុងរាងកាយនឹងជួយពន្លឿនការកិនរំលាយអាហារបានយ៉ាងល្អ។
៨-ទទួលសារធាតុប្រូតេអ៊ីនមិនគ្រប់គ្រាន់៖ប្រូតេអ៊ីនមាននាទីយ៉ាងសំខាន់ក្នុងការជួយប្រព័ន្ធរំលាយអាហារ និងរក្សាទម្ងន់ខ្លួន។
៩-ធ្វើលំហាត់ប្រាណមិនបានគ្រប់គ្រាន់៖ សកម្មភាពកីឡាផ្សេងៗគឺអាចជួយកាត់បន្ថយខ្លាញ់ក្នុងរាងកាយ និងជួយប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside






