ខ្មែរណូត

ស្វែងរក

  • កីឡា

    Arsene Wenger ចង់ដឹកនាំ Real Madrid ឫក៏ Bayern Munich នៅពេលដែលគាត់ត្រលប់មកដឹកនាំវិញ

    BY Khmernote Media October 19, 2018
    Arsene Wenger ចង់ដឹកនាំ Real Madrid ឫក៏ Bayern Munich នៅពេលដែលគាត់ត្រលប់មកដឹកនាំវិញ

    បន្ទាប់ពីលោក Arsene Wenger បានប្រកាសថានឹងវិលត្រលប់មកកាន់ការដឹកនាំវិញនៅខែមករាខាងមុខនេះក្រោយពេលសម្រាកអស់រយៈពេល 6 ខែរួចមក ពេលនេះលោក Arsene Wenger មានបំណងចង់មកដឹកនាំក្លឹបអធិរាជសរ Real Madrid និងក្លឹប Bayern Munich នៅពេលដែលគាត់ត្រលប់មកកាន់ដំណែងជាគ្រូបង្វឹកវិញ។

    នៅក្នុងពេលសម្រាកពីការងាររបស់លោក Arsene Wenger នេះ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានទទួលបានសំណើរជាច្រើនពីក្លឹបធំៗនៅអឺរ៉ុបដែលបានទាក់ទងរូបលោកទៅដឹកនាំ ក្នុងនោះមានទាំងសហរដ្ឋអាមេរិកក៏បានទាក់ទងលោក Arsene Wenger ទៅដឹកនាំក្រុមជម្រើសជាតិរបស់ពួកគេផងដែរ។ ក្នុងការដាក់សំណើរមកកាន់លោក Arsene Wenger នេះក្លឹប PSG បានសុំឲ្យលោក Arsene Wenger អញ្ចើញទៅធ្វើជានាយកីឡារបស់ក្លឹបដើម្បីឲ្យលោក Arsene Wenger ធ្វើជាក្រុមប្រឹក្សាភិបាលរបស់ក្លឹប។

    ប៉ុន្ដែលោក Arsene Wenger បានលើកឡើងថា៖ លោកនៅតែចង់បន្ដតួនាទីជាគ្រូបង្វឹកដដែល ហើយរូបលោកចង់ដឹកនាំក្លឹបធំៗនៅអឺរ៉ុបដូចជាក្លឹប Real Madrid និង Bayern Munich ជាដើម។

    បុត្រ

    ប្រភព៖ Goal

    Share This Post: