ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចូលបច្ច័យ ២០លានរៀល និងចូលរួមរំលែកទុក្ខសពកុមារទាំងពីរនាក់បងប្អូន ដែលត្រូវគេរំលោភហើយសម្លាប់យ៉ាងអាណោចអាធ័ម

    BY Khmernote Media October 19, 2018
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចូលបច្ច័យ ២០លានរៀល និងចូលរួមរំលែកទុក្ខសពកុមារទាំងពីរនាក់បងប្អូន ដែលត្រូវគេរំលោភហើយសម្លាប់យ៉ាងអាណោចអាធ័ម

    កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រទី​ ១៩​ ខែតុលា​ ឆ្នាំ២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យមន្ត្រីក្រោមឱវាទ​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​បំផុត ព្រមទាំងបាននាំយកគ្រឿងបរិភោគ​ និងបច្ច័យ​ចំនួន​ ២០លានរៀល​ ចូលបុណ្យសពកុមារទាំងពីរនាក់បងប្អូន​ ដែលត្រូវបានគេរំលោភហើយសម្លាប់យ៉ាងអាណោចអាធ័មក្នុងខ្ទម​ ស្ថិតនៅភូមិថ្មី​ ឃុំផ្សារ​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ខណៈដែល​ ឪពុកទៅធ្វើការនៅប្រទេសថៃ រីឯម្តាយទៅធ្វើការនៅភ្នំពេញទុកកូនផ្ញើសាច់ញាតិក្នុងភូមិ។

    ក្នុងនោះផងដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏សូមសម្តែងនូវការសោកស្តាយជាពន់ពេក​ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​បំផុតនេះ។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់សមត្ថកិច្ចជំនាញវែកមុខរកឧក្រិដ្ឋជន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ដោយឡែក សម្រាប់អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកបរិបូណ៌​ និងសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ ក៏បានចូលរួមរំលែកទុក្ខ​ និងចូលបុណ្យសពកុមារីទាំងពីរនាក់នេះផងដែរ៕

    ប្រភព៖ កាកបាទក្រហមកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay