តាក់ស៊ីលើអាកាសអាចនឹងមានវត្តមានក្នុងប្រទេសសិង្ហបុរី នៅឆ្នាំក្រោយនេះ
សិង្ហបុរី៖ យន្តហោះតាក់ស៊ី ឬតាក់ស៊ីលើអាកាសអាចនឹងមានវត្តមាននៅសឹង្ហបុរីក្នុងពេលដ៏ឆាប់ខាងមុខនេះ ខណៈពេលនេះគេកំពុងតែធ្វើតេស្តសាកល្បង ដើម្បីវាយតម្លៃពីផលប៉ះពាល់ចំពោះបរិស្ថាន និងថាមពល ដែលត្រូវប្រើប្រាស់ ចំពោះមធ្យោបាយធ្វើដំណើរថ្មីមួយនេះ។ បើយោងតាមក្រសួងដឹកជញ្ជូនរបស់សិង្ហបុរីបានឲ្យដឹងថា យន្តហោះតាក់ស៊ីនេះត្រូវបានបង្កើតឡើងក្រោមការសហការជាមួយនឹងក្រុមហ៊ុនអាឡឺម៉ង់មួយប្រចាំនៅប្រទេសសិង្ហបុរីផ្ទាល់តែម្តង។
យន្តហោះតាក់ស៊ីនេះអាចផ្ទុកមនុស្សបានពីរនាក់ និងអាចធ្វើដំណើរបានក្នុងរយៈចម្ងាយអតិបរិមា ៣០ គីឡូម៉ែត្រ។ យន្តហោះនេះមើលពីក្រៅទៅវាហាក់ដូចជាប្រភេទឧទ្ធម្ភាគចក្រមួយអីចឹង តែតាមការពិតទៅវាត្រូវបានប្រើប្រាស់បច្ចេកវិទ្យាយន្តហោះ Drone ទៅវិញទេ។ យ៉ាងណាក្តីវាគឺជា Drone ដែលមានសមត្ថភាពខ្ពស់ ដែលអាចដឹកអ្នកដំណើរបាន និងត្រូវបានគេប្រើប្រាស់ធ្វើជាតាក់ស៊ីសម្រាប់ដឹកអ្នកដំណើរ។ ការធ្វើតេស្តិ៍សាកល្បងកំពុងតែប្រព្រឹត្តទៅយ៉ាងរលូន ហើយបើគ្មានអ្វីប្រែប្រួលទេនៅឆមាសទី ២ ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ គេនឹងដាក់ឲ្យយន្តហោះតាក់ស៊ីនេះដំណើរការជាផ្លូវការហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia