អន្តរជាតិ
សមត្ថកិច្ចលើកម្លាំងចុះរុះរើស្លាយីហាហាងចិននៅខេត្តព្រះសីហនុ ដែលប្រើប្រាស់ភាសាខ្មែរមិនត្រឹមត្រូវ
BY Khmernote Media
October 20, 2018
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហុនបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅនេះ ស្លាកយីហោនៅតាមហាងនានា ដែលបានសរសេរជាភាសាខ្មែរមិនត្រឹមត្រូវ និងបដាជាអក្សរចិន មិនមានអក្សរខ្មែរ ដែលចងនៅការដ្ឋានសំណង់មួយចំនួន ត្រូវបានក្រុមការងារបញ្ជារអោយរុះរើហើយ បន្ទាប់មានសេចក្តីរាយការណ៏មហាជន។ ប្រជាពលរដ្ឋជាច្រើនរស់នៅខេត្តព្រះសីហនុបាននាំគ្នាសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច ចំពោះបណ្តាហាងចិន និងការដ្ឋានសំណង់មួយចំនួន ដែលមិនបានប្រើប្រាស់ភាសាខ្មែរ ឬប្រើប្រាស់ភាសាខ្មែរមិនបានត្រឹមត្រូវ ធ្វើឲ្យមានការភ័ន្តច្រឡំ៕

អត្ថបទ៖ សេម


