ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកមានគម្រោងទៅលេងសមុទ្រ គួរផ្អាកសិនទៅ ព្រោះប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ក៏ខ្លាំង ខ្យល់បក់ក៏ខ្លាំង ហើយរលកខ្ពស់ៗទៀត

    BY Khmernote Media October 20, 2018
    អ្នកមានគម្រោងទៅលេងសមុទ្រ គួរផ្អាកសិនទៅ ព្រោះប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ក៏ខ្លាំង ខ្យល់បក់ក៏ខ្លាំង ហើយរលកខ្ពស់ៗទៀត

    យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយថ្ងៃទី២០ ខែតុលា បានឲ្យដឹងថា នៅថ្ងៃនេះមានវិសម្ពាធមួយបានកើតឡើងនៅក្នុងឈូងសមុទ្រថៃ ដែលឥទ្ធិពលនេះធ្វើឲ្យអាកាសធាតុព្រះរាជាណាចក្រកម្ពុជាបង្កឲ្យ៖

    + តំបន់មាត់សមុទ្រ៖ មានផ្ទៃមេឃអាប់អួ មានភ្លៀងខ្លាំង ខ្យល់បក់ខ្លាំង រលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែតុលា។ ជាពិសេសបងប្អូនអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗកើតមានជាយថាហេតុ

    + តំបន់ទំនាបកណ្តាល៖ បណ្តាខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន

    + តំបន់ខ្ពស់រាប៖ មានភ្លៀងធ្លាក់ពីតិចទៅមធ្យម

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay