ក្រុមជម្រើសជាតិហ្វូតកម្ពុជានឹងប្រកួតមិត្តភាពជាមួយនឹងក្រុម Home Sport ដើម្បីដកស្រង់បទពិសោធន៍មុនចេញទៅបោះជំរុំនៅប្រទេសថៃស្អែកនេះ
- October 20, 2018
នៅក្នុងរសៀលថ្ងៃនេះក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានឹងមានការប្រកួតមិត្តភាពជាមួយនឹងក្រុម Home Sport នៅវេលាម៉ោង 3 រសៀលនៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានអូឡាំពិក (ច្រកចូលវត្តសំពៅមាស)។
ការប្រកួតមិត្ភភាពនៅក្នុងរសៀលថ្ងៃសៅរ៍នេះគឺដើម្បីធ្វើតេស្ដសមត្ថភាពកីឡាករនិងដកស្រង់បច្ចេកទេសមុនចេញទៅបោះជំរុះហ្វឹកហាត់នៅឯប្រទេសថៃនាថ្ងៃស្អែកនេះ ជាពិសេសគឺដើម្បីត្រៀមខ្លួនចូលរួមប្រកួត AFF Futsal Championship 2018 នៅឯទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី 5-11 ខែវិច្ចិកាខាងមុខនេះ។
គួរបញ្ជាក់ផងដែរ ការចេញទៅបោះជំរុំទៅប្រទេសថៃនៅថ្ងៃស្អែកនេះនឹងមានការប្រកួតមិត្តភាពជាមួយនឹងក្លឹបមួយចំនួននៅទីក្រុងបាងកក ដើម្បីដកស្រង់ទទួលយកបទពិសោធន៍ខ្លះ មុនចេញទៅប្រកួតពានរង្វាន់ AFF Futsal Championship 2018 នៅខែវិចិ្ឆកានេះ។









- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






