កីឡា

Manchester United ត្រូវបាន UEFA ពិន័យជាប្រាក់ 13200ផោន បន្ទាប់ពីក្លឹបយក្សអង់គ្លេសមួយនេះធ្វើឲ្យការប្រកួតរវាងក្លឹប Valencia ត្រូវពន្យាពេល

BY
Khmernote Media
October 20, 2018

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបដែលហៅកាត់ថា UEFA បានពិន័យក្លឹបបិសាចក្រហម Manchester Untied ចំនួន 13200ផោន ក្រោយពេលក្លឹបយក្សអង់គ្លេសមួយនេះបានធ្វើដំណើរមកដល់កីឡដ្ឋាន Old Trafford យឺតយាវធ្វើឲ្យការប្រកួតពានរង្វាន់ UEFA Champion League វគ្គចែកពូលរវាងក្លឹប Valencia និង Manchester United ត្រូវបានពន្យាពេល។

កាលដែលក្លឹបបិសាចក្រហម Manchester United មកដល់កីឡដ្ឋានរបស់ខ្លួនយឺតយាវដែលជាហេតុធ្វើឲ្យពន្យាពេលការប្រកួតនេះគឺដោយសារតែបញ្ហាចរាចរណ៍។ ក្លឹបបិសាចក្រហម Manchester United បានមកដល់កីឡដ្ឋាន Old Trafford របស់ពួកគេនៅវេលាម៉ោង 7:15នាទី ម៉ោងនៅប្រទេសអង់គ្លេស ហើយ UEFA បានសម្រេចចិត្តពន្យាពេលការប្រកួតដើម្បីឲ្យកីឡាកររបស់ក្រុមទាំងសងខាងធ្វើការកម្ដៅសាច់ដុំមុនពេលការប្រកួតចាប់ផ្ដើុម។

បន្ទាប់ពីការប្រកួតនេះ UEFA បានសម្រេចចិត្តពិន័យក្លឹបបិសាចក្រហម Manchester United ចំនួន 13200ផោន ក្រោយធ្វើឲ្យការប្រកួតយឺតយាវ។ បន្ទាប់ពីការពិន័យរបស់ UEFA នេះលោក Jose Mourinho បាននិយាយប្រាប់សារពត៌មាន Manchester Evening News ថា៖ ក្រុមរបស់លោកបានចាកចេញពីសណ្ឋារគារតាំងពីម៉ោង 6:00ល្ងាចមកម្លេះ ដោយលោករំពឹងទុកថាការធ្វើដំណើរនឹងត្រូវចំណាយពេល 30នាទី ប៉ុន្ដែចុងក្រោយបែរជាចំណាយពេលដល់ទៅ 75នាទី ទៅវិញដោយសារតែបញ្ហាចរាចរណ៍ដែលជាហេតុធ្វើឲ្យការប្រកួតនេះត្រូវពន្យាពេល។

បុត្រ

ប្រភព៖ 90min

Share This Post: