ក្រោយប្រកួតមិត្តភាពចប់ 3 ប្រកួត ទីបំផុតរកឃើញកីឡាករទាំង 23 រូបដែលមានឈ្មោះលេងពានរង្វាន់ AFF Suzuki Cup 2018 ខែក្រោយនេះហើយ
- October 20, 2018
កាលពីព្រឹកមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសឈ្មោះកីឡាករទាំង 23 ជាផ្លូវការហើយក្រោមការដឹកនាំរបស់លោក Keisuke Honda ឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

បន្ទាប់ពីការធ្វើតេស្ដសមត្ថភាពកីឡាករនៅក្នុងការប្រកួតមិត្ភភាពកន្លងទៅរួចមក។ កីឡាករទាំង 23 រូបត្រូវបានលោក Keisuke Honda កោះហៅត្រៀមចូលហ្វឹកហាត់សម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលធ្វើឡើងចាប់ពីថ្ងៃទី 8 ខែវិច្ឆិកានេះតទៅ។ សមាសភាពកីឡាករទាំង 23 រូបនោះមានដូចជា៖
1. កីឡាកររបស់ក្លឹប Negaworld មានដូចជា៖ សុះ ស៊ូហាណា, គួច សុកុម្ភៈ, ឆេង ម៉េង និង គួច ដានី
2. កីឡាកររបស់ក្លឹប បឹងកេត មានដូចជា៖ សេត រ៉ស៊ីប, ចាន់ វឌ្ឍនាការ និង ហុង ផេង។
3. កីឡាកររបស់ក្លឹប ក្រសួងការពារជាតិ មានដូចជា៖ សរ ពិសិដ្ឋ, ឈិន ឈឿន, រុឹង ប៊ុនហៀង និង អុំ វិចិត្រ
4. កីឡាកររបស់ក្លឹប ភ្នំពេញក្រោន មានដូចជា៖ អ៊ន ចាន់ប៉ូលីន, ប្រាក់ ជីវ៉ា, អ៊ិន សូដាវីដ, និង ស៊ិន កក្កដា
5. កីឡាកររបស់ក្លឹប វិសាខា មានដូចជា៖ ជា វណ្ណសាក់, កែវ សុខផេង, ទិត្យ ឌីណា និង កែវ សុខសិលា
6. កីឡាកររបស់ក្លឹប ព្រះខ័នរាជស្វាយរៀង មានដូចជា៖ សារ៉េត គ្រីយ៉ា, នេន សុធារដ្ឋ, សឿយ វិសាល និង ប្រាក់ មុនីឧត្តម
7. កីឡាករបស់ក្លឹប Terengganu របស់លីគកំពូលម៉ាឡេស៊ីមានដូចជា៖ ប៊ីន ចន្ថាជារី
8. កីឡាកររបស់ សាលាបាល់ទាត់បាទី មានដូចជា៖ សៀង ចន្ធា

បុត្រ
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
- Share This Post:






