ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិត្តធម៌មែន! ហេតុតែមិនចង់ឲ្យមានការបរបាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើ ឯកឧត្តម ម៉ុង ឬទ្ធី សុខចិត្តចំណាយថវិការផ្ទាល់ខ្លួនយកមកធ្វើបែបនេះ

    BY Khmernote Media October 21, 2018
    ចិត្តធម៌មែន! ហេតុតែមិនចង់ឲ្យមានការបរបាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើ ឯកឧត្តម ម៉ុង ឬទ្ធី សុខចិត្តចំណាយថវិការផ្ទាល់ខ្លួនយកមកធ្វើបែបនេះ

    ដើម្បីការពារមិនឲ្យមានការបរបាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើ ឯកឧត្តម ម៉ុង ឬទ្ធី ដែលត្រូវបានមហាជនជាច្រើនបានស្គាល់ថា ជាឯកឧត្តមចិត្តធម៌ តែងជួយសង្គ្រោះជនក្រីក្រ បានសុខចិត្តចំណាយថវិការទិញម៉ូតូចំនួន០៨គ្រឿង ដើម្បីចែកចាយដល់បុគ្គលិកទុកជិះយាមកាមនៅតំបន់អភិវឌ្ឍន៍របស់ឯកឧត្តម។

    ឯកឧត្តម ម៉ុង ឬទ្ធី បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “ចាប់ពី​វេលាម៉ោង​៥ និង៣០នាទី​រហូត​ដល់​ម៉ោង​៩ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៨ក្រោយ​ពីដើលំហាត់​ប្រាណ​រួចហើយ​ ​ដោយមើលឃើញ​ការលំបាកក្នុងពេល​បំពេញ​ការងារ​យាមកាម​ កុំអោយមានការ​ទាក់សត្វ​​ ប​របាញ់សត្វព្រៃ​ និង​កាប់បំផ្លាញ​ព្រៃឈើ​ រូប​ខ្ញុំ​និង​ភរិយា​បានទិញ​ម៉ូតូ​ថ្មី​ចំនួន​៨គ្រឿង​យកមកចែកជូន​ ​អោយដល់​បុគ្គលិក​ កម្មករ​ ដែល​ជាអតីត​ប្រជាជន​រស់នៅ​ជុំវិញ​តំបន់​អភិវឌ្ឍន៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ដើម្បី​ជួយ​ចូលរួម​ចំណែក​ថែរក្សា​ការពារ​សត្វ​ព្រៃ​ និង​ព្រៃឈើ​ជាមួយ​ រាជរដ្ឋាភិបាល​ និង​មួយ​ផ្នែក​ទៀត​ដាំ​បន្លែ​បង្ការ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ផងដែរ​”។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay