នៅមិននៅ ទៅឈរមើលគេលេងបៀរ សមត្ថកិច្ចមកក្របួចទាំងអស់ទាំងអ្នកលេង ទាំងអ្នកឈរមើល
ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៥ និង០០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងធ្វើការ បង្រ្កាបល្បែងសុីសងខុសច្បាប់ (បៀរ) មួយនៅចំណុចផ្ទះជួលឈ្មោះលឹម សុខុម ភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ តាមរយៈការបង្ក្រាបនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្សបានចំនួន ០៥នាក់៖
ទី១-ឈ្មោះលឹម សុខខីម ភេទស្រីអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មការនី រោងចក្រ មានទីលំនៅភូមិពោធិតូច ឃុំកំពង់លួងស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេង) ទី២-ឈ្មោះ អៃ សាស់ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិអុីស្លាម មុខរបរលក់នំ មានទីលំនៅភូមិពោធិតូចឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (ឈរមើល) ទី៣-ឈ្មោះ សុខ រី ភេទស្រី អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិពោធិតូចឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេង) ទី៤-ឈ្មោះ ផាន់ ស្រីអូន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេង) និងទី៥-ឈ្មោះ គង់ ស៊ុយមួយ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនី មានទីលំនៅភូមិពោធិតូចឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេង)។
វត្ថុតាង ដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖ បៀរ ១៣២សន្លឹក, ប្រាក់រៀល៥.៤០០រៀល, កំរាលលេងចំនួន ០១ និងម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម។ ប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃ ខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋល្អ បានរាយការណ៍ មកសមត្ថកិច្ចជំនាញថា មានមនុស្សកំពង់នាំគ្នាលេងល្បែងសុីសង (បៀរ)នៅចំណុចផ្ទះកើតហេតុខាងលើ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកំពង់លួងចុះបង្ក្រាបឃាត់អ្នកលេងនិងអ្នកអង្គុយមើល ០៥នាក់។ដោយបន្សល់ទុកនៅមធ្យោបាយម៉ូតូនិងវត្ថុតាងដូចខាងលើហើយបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីចាត់ការ បន្តតាមនីតិវិធី។
***សំណូមពរ ធ្វើកិច្ចសន្យាអប់រំនៅត្រឹមអធិការដ្ឋាននគរបាលស្រុក៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល


