ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ច្រើនណាស់! ដើរលេងបុណ្យអុំទូកនៅក្រុងបាត់ដំបង ប្រយ័ត្នប្រយែងមុខសញ្ញាទាំងនេះឲ្យមែនទែន

    BY Khmernote Media October 22, 2018
    ច្រើនណាស់! ដើរលេងបុណ្យអុំទូកនៅក្រុងបាត់ដំបង ប្រយ័ត្នប្រយែងមុខសញ្ញាទាំងនេះឲ្យមែនទែន

    យោងតាមបញ្ជាក់ឲ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងឱកាសនៃការប្រារព្វពិធីអុំទូកនៅក្នុងក្រុងបាត់ដំបងនាថ្ងៃទី២៣​ និងទី២៤​ខែ​តុលា ​ឆ្នាំ​២០១៨​នេះ​ និងដើម្បីរក្សាបាននូវសន្តិសុខ​សណ្តាប់ធ្នាប់សង្គម​ កាត់បន្ថយបានល្អប្រសើរនូវសកម្ម​ភាពល្មើស​មួយចំនួនពិសេសករណី (លួច​- ឆក់)​ ដែលបង្កឡើងដោយជនឱកាសនិយម​មួយចំនួ​ន​ ហេតុនេះស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ មានមូលដ្ឋានក្នុងការបង្ហាញនូវរូបភាពជន​ (សង័្សយ) ដែលធ្លាប់បានធ្វើសកម្មភាពខាងលើក្នុងអំឡុងនៃការប្រារព្វពិធីបែបនេះនៅក្នុងមូល​ដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា!

    ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្រទះ​ឃើញមុខសញ្ញាដែលមានភិនភាគដូចក្នុងរូបភាព​នេះសូមមេត្តាប្រុងប្រយ័ត្ន​ និងរាយការណ៍ជូនសមត្ថកិច្ចដែល​នៅជិតបំផុតជាបន្ទាន់ដើម្បីមាន​វិធានការ​ ឬលេខទូរស័ព្ទទទួលព៌តមាន:

    1- 012 996 423
    2- 092 935 544

    Share This Post:
    MPO4D jitutoto mpo4d Mpoplay