អន្តរជាតិ
សញ្ញា៦យ៉ាង ដែលបញ្ជាក់ថា អ្នកកំពុងមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
BY Khmernote Media
October 24, 2018
ដាច់សរសៃឈាមក្នុងខួរក្បាលគឺជាជំងឺដ៏គ្រោះថ្នាក់មួយដែលអាចសម្លាប់លោកអ្នកបានភ្លាមៗ ឬត្រូវពិការក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជាទូទៅគេពិបាកព្យាបាលជនរងគ្រោះដែលកើតមានជំងឺនេះឲ្យជាសះស្បើយដូចធម្មតាវិញណាស់ តែលោកអ្នកអាចរកវិធីបទស្កាត់ និងព្យាបាលបញ្ហាសុខភាពរបស់ខ្លួនមុនពេលជំងឺនេះបានកើតឡើង។ ខាងក្រោមនេះជាសញ្ញា ៦ យ៉ាងដែលបង្ហាញថាលោកអ្នកកំពុងមានជំងឺអាចសរសៃឈាមក្នុងខួរក្បាល ហើយបើលោកអ្នកកើតមានអការៈទាំងនេះសូមប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
១. កើតមានបញ្ហាឡើងឈាមញឹកញាប់

២. ភ្នែករបស់លោកអ្នកចាប់ផ្តើមស្រវាំងមើលអ្វីមិនសូវច្បាស់
៣. ស្ពឹកមុខមួយចំហៀង ឬពេលខ្លះអាចវៀចទៀតផង
៤. កើតមានបញ្ហាវិលមុខ និងក្អួតជាញឹកញាប់ដោយគ្មានមូលហេតុ
៥. ឈឺក្បាលប្រកាំង ឬឈឺមួយចំហៀងក្បាលជាប្រចាំ
៦. ស្មា និង ក ចាប់ផ្តើមចុករោយ និងស្ពឹកដោយគ្មានមូលហេតុ៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside



