ក្រឡាប់រថភ្លើងនៅតៃវ៉ាន់ ស្លាប់អស់១៨នាក់ និងរបួសរាប់រយនាក់ (មានវីដេអូ)
តៃវ៉ាន់៖ យ៉ាងហោចណាស់មានមនុស្ស១៨នាក់បានស្លាប់ និងរបួស១៧៥នាក់ បន្ទាប់ពីមានហេតុការណ៍រថភ្លើងមួយបានរអិល និងក្រឡាប់នៅលើបណ្តោយផ្លូវទេសចរណ៍ដ៏ល្បីមួយនៅតៃវ៉ាន់ នេះបើយោងតាមវេបសាយ CNA បានចុះផ្សាយនៅថ្ងៃច័ន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ ។
ហេតុការណ៍ដ៏អាក្រក់មួយនេះបានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ វេលាម៉ោង៤:៣០នាទីរសៀល ស្របពេលដែលរថភ្លើងធ្វើដំណើរចេញពីតៃប៉ិ ទៅ ហូលៀន។ ប្រភពដដែលបានបន្តថា មុនពេលរថភ្លើងក្រឡាប់គេឃើញថា រថភ្លើងកំពុងធ្វើដំណើរយ៉ាងល្បឿន និងមានសភាពញ័រយ៉ាងខ្លាំង ខណៈពេលដែលអ្នកដំណើរមួយចំនួនកំពុងតែគេងលក់មិនដឹងខ្លួននោះឡើយ។ សាកសព និងជនរងគ្រោះ ដែលរងរបួសនៅក្នុងរថភ្លើងត្រូវបានសមត្ថកិច្ច និងប្រជាជននៅទីនោះជួយជម្លៀសចេញរួចរាល់នៅវេលាម៉ោង៩:៣០នាទីយប់ថ្ងៃដដែល ហេតុការណ៍នេះផងដែរត្រូវបានគេចាត់ចូលជាហេតុការណ៍គ្រោះថ្នាក់រថភ្លើងអាក្រក់បំផុតមួយក្នុងរយះពេល២៥ឆ្នាំចុងក្រោយរបស់តៃវ៉ាន់៕

https://www.facebook.com/ChannelNewsAsia/videos/2166255830282433/
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia