ខ្មែរណូត

ស្វែងរក

  • កីឡា

    Chelsea គ្រោងរៀបចំឯកសារបន្ដកុងត្រាជាមួយនឹង Kante ដើម្បីបង្វែលពីការចង់បានរបស់ Real Madrid

    BY Khmernote Media October 22, 2018
    Chelsea គ្រោងរៀបចំឯកសារបន្ដកុងត្រាជាមួយនឹង Kante ដើម្បីបង្វែលពីការចង់បានរបស់ Real Madrid

    ខ្សែបម្រើ N’Golo Kante ត្រូវបានក្លឹបតោខៀវ Chelsea កំពុងត្រៀមផ្ដល់កុងត្រាថ្មីឲ្យរូបគេដើម្បីបំបាត់ការចាប់អារម្មណ៍ពីការចង់បានរបស់ក្លឹបអធិរាជសរ Real Madrid ក្រោយពេល Real Madrid កំពុងមានវិបាត់លើកីឡាករ។

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ក្លឹបតោខៀវ Chelsea ចង់រក្សាខ្សែបម្រើ Kante ឲ្យបន្ដជាមួយនឹងក្លឹបហើយបានព្យាយាមរារាំងពីការចង់បានរបស់ក្លឹបធំៗ ទោះបីជាកុងត្រារបស់ Kante នៅសល់រយៈពេល 3 ឆ្នាំទៀតក៏ដោយ។ ខ្សែបម្រើ Kante គឺបានចូលរួមចំណែកដ៏ធំជួយឲ្យ Chelsea ឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកាលពីពេលថ្មីៗនេះ Kante បានជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ផងដែរ។

    កីឡាកររបស់ក្លឹបតោខៀវ Chelsea ពីររូបកំពុងត្រូវបានក្លឹបអធិរាជសរ Real Madrid តាមប្រមាញ់ កីឡាករពីរនាក់នោះគឺ Hazard និង Kante ហើយពេលនេះក្លឹបយក្សរបស់ទីក្រុង London មួយនេះកំពុងតែរកពិធីចងជើងកីឡាករទាំងពីរកុំឲ្យចាកចេញពីក្លឹប ជាពិសេសបង្វែលពីការចង់បានរបស់ Real Madrid។

    បុត្រ

    ប្រភព៖ Goal

    Share This Post: