ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅចិន សម្លាប់មនុស្ស២នាក់ និង១៨នាក់ទៀតកំពុងជាប់ខ្លួននៅក្នុងអណ្តូងរ៉ែ

    BY autoadmin October 22, 2018
    ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅចិន សម្លាប់មនុស្ស២នាក់ និង១៨នាក់ទៀតកំពុងជាប់ខ្លួននៅក្នុងអណ្តូងរ៉ែ

    ចិន៖ កម្មករអណ្តូងរ៉ែ២នាក់បានស្លាប់ និង២នាក់ទៀតត្រូវបានគេជួយសង្គ្រោះទាន់ពេល ខណៈដែលកម្មករ១៨នាក់ផ្សេងទៀត កំពុងជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅខេត្តសានដុងភាគខាងកើតប្រទេសចិន។ នេះបើយោងតាមវេបសាយសារពត៌មានចិន សុីនហ៊ួរ ចុះផ្សាយនៅយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។

    គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ វេលាម៉ោង១១យប់នៅក្នុងក្រុមហ៊ុនឡុងយូនធ្យូងរ៉ែខូអិលធីឌី ក្នុងស្រុកជីនឆេង​ ដែលបណ្តាលឱ្យកម្មករសរុបចំនួន២២នាក់ត្រូវបានជាប់គាំង  និងស្លាប់ដោយសារការផ្ទុះថ្មនោះក្រុមអ្នកជួយសង្គ្រោះជាង១៧០នាក់ រួមទាំងបុគ្គលិកពេទ្យ និងអ្នកពន្លត់អគ្គីភ័យ​ត្រូវបានគេបញ្ជូនទៅជួយសង្គ្រោះកម្មកររងគ្រោះនិងស្វែងរកកម្មករផ្សេងទៀតដែលជាប់គាំងនៅក្នុងអណ្តូងរ៉ែ។​​

    លោក Pan Zhongmin បុគ្គលិករបស់ក្រុមហ៊ុន ឡុងយូនធ្យូងរ៉ែខូអិលធីឌី នេះបាននិយាយថា កម្មករអណ្តូងរ៉ែទាំងពីរនាក់ ដែលគេរំដោះរួចត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯកម្មករ ដែលនៅសេសសល់ត្រូវជាប់គាំងនៅក្នុងផ្លូវរូងក្រោមដី ដោយសារតែការផ្ទុះ និងជាហេតុដែលធ្វើឱ្យការសង្គ្រោះមានការរាំងស្ទះ។ មូលហេតុនៃគ្រោះថ្នាក់នេះក៏កំពុងត្រូវបានស៊ើបអង្កេតជាបន្តផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ chinadaily

    Share This Post: