ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រឺសម្បុល! វេជ្ជបណ្ឌិតរកឃើញព្រូនជាច្រើនក្បាលនៅក្នុងភ្នែកទារកម្នាក់ (មានវីដេអូ)

    BY Khmernote Media October 24, 2018
    ព្រឺសម្បុល! វេជ្ជបណ្ឌិតរកឃើញព្រូនជាច្រើនក្បាលនៅក្នុងភ្នែកទារកម្នាក់ (មានវីដេអូ)

    ចិន៖ វេជ្ជបណ្ឌិតចិនបានរកឃើញព្រូនរស់ចំនួន ១១ ក្បាល នៅក្នុងភ្នែកកុមារម្នាក់ ដែលករណីនេះបានក្លាយទៅជាករណីកម្រមួយសម្រាប់ពួកគាត់។ ក្មេងប្រុសជនរងគ្រោះមានឈ្មោះថា Dong Dong និងមានអាយុ៥ខែ។ តាមសារព័ត៌មាន Mirror បានឲ្យដឹងថាក្មេងប្រុសរូបនេះមានទម្លាប់ចូលចិត្តលេងជាមួយនឹងសត្វចញ្ចឹមរបស់អ្នកជិតខាងគេ ហើយព្រូននេះគឺចម្លងតាមរយៈសត្វចិញ្ចឹមទាំងនោះ។

    ក្រុមវេជ្ជបណ្ឌិតបានប្រើប្រាស់ពេលប្រមាណជា ២១ នាទី ដើម្បីយកព្រូនទាំងនោះចេញពីភ្នែករបស់កុមាររងគ្រោះ។ ក្រៅតែពីរកឃើញព្រូនទាំងនេះ វេជ្ជបណ្ឌិតបានរកឃើញទៀតថា កុមាររងគ្រោះមានជំងឺរលាកទងសួតធ្ងន់ធ្ងរ ហើយក្នុងរាងកាយរបស់គេមានផ្ទុកទៅដោយបាក់តេរីជាច្រើនផងដែរ។ វេជ្ជបណ្ឌិតបានព្រមានថា ម្តាយឪពុកគ្រប់គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំឲ្យកូនតូចៗលេងជាមួយនឹងសត្វចិញ្ចឹមដែលកខ្វក់ខ្លាំងពេល ព្រោះពេលខ្លះវាអាចកើតមានបញ្ហាដូចកុមារខាងលើនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay